CamNews

កុំព្យូទ័រ 

ទូរទស្សន៍​ឆ្លាត​3Dធំជាងគេបង្អស់លើពីភពលោក


ក្រុម​ហ៊ុន Samsung បាន​បញ្ចេញ​នូវ​ទូរទស្សន៍​ឆ្លាត​3D ដែល​ធំ​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន
​ពី​មុន​ គឺ ទូរទស្សន៍ម៉ាក D9500 smart TV។ ទូរទស្សន៍​ដ៏​ធំ​នេះ មាន​ទំហំ​ដល់​ទៅ 75inch
ដែល​ធ្វើ​ឲ្យ​លោក​អ្នក​អាច​មើល​រូប​ភាព​បាន​យ៉ាង​ច្បាស់​ឥត​ខ្ចោះ​។ ខណៈ​ពេល​ដែល​គ្រឿង​
បរិក្ខារ​​បច្ចេក​វិជ្ជា 3D ​មួយ​ចំនួន​ ថ្មី​ៗ​នេះ​បាន​ប្រើ​ប្រាស់​នូវ​បច្ចេក​វិជ្ជា​ glasses-free (មិន​បាច់
​ពាក់​វ៉ែន​តា​ 3D) ទូរទស្សន៍​ដ៏​ធំ​របស់​ Samsung ដែល​មាន​អេក្រង់​រាបស្មើ​ (flatscreen) នៅ​តែ
ទាម​ទារ​ឲ្យ​អ្នក​ទស្សនា​ប្រើ​ប្រាស់​នូវ​បច្ចេក​វិជ្ជា​ដើម​ដដែល ពោល​គឺ​ត្រូវ​ពាក់​វ៉ែន​តា 3D​​។​
ទូរទស្សន៍​ D9500 smart TV នេះ​ គឺ​កំពុង​តែ​ដាក់​លក់​នៅ​ ប្រទេ​ស​កូរ៉េ​ខាង​ត្បូង​តែ​មួយ​គត់​នា
​ពេល​បច្ចុប្បន្ន​នេះ​។ តម្លៃ​របស់​វាគឺដល់​ទៅ​ 19,០០០,០០០វ៉ុន ដែល​ស្មើ​នឹង​ 17,5០០ដុល្លារ​
អាមេរិក​ឯណោះ​ (បូក​រួម​ទាំង​តេលេ​បញ្ជា​)​។​

សារព័ត៌មាន​ Engadget បាន​រាយ​ការណ៍​ផង​ដែរ​ថា ទូរទស្សន៍​ថ្មី​នេះ នឹង​ត្រូវ​ដាក់​លក់​នៅ
​សហរដ្ឋ​អាមេរិក​ នៅ​ខែ​សីហា​ខាង​មុខ​នេះ ដែល​មាន​តម្លៃ​ 13.000 ដុល្លារ​អាមេរិក​។

Tags: