CamNews

ព័ត៌មានអន្តរជាតិ 

ស្រ្តី យកទៅរំលោភបូក បុរសយក ទៅស្លាប់ជំនួស ISIS ព្រហើនដល់ថ្នាក់នឹង នាំអោយអង់គ្លេស ក្តៅស្លឹកត្រចៀក

ព័ត៌មានអន្តរជាតិ ៖   នាយករដ្ឋមន្រ្តី  អង់គ្លេស លោក  David Cameron គូសបញ្ជាក់ក្តែងៗ ដោយ សង្កត់ធ្ងន់អោយដឹងថា អង់គ្លេស   បានប្តេជ្ញាចិត្ត សហការរួមគ្នាជាមួយនឹង អាមេរិក គោលបំណង កំទេចអោយខានតែបាន ក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នៅក្នុងប្រទេេស អ៊ីរ៉ាក់ និង ស៊ីរី ។


លោក David Cameron គូសបញ្ជាក់ដល់បណ្តាញ  ទូរទស្សន៍ NBC អោយដឹងថា លោកចង់អោយ ចក្រភពអង់គ្លេស ធ្វើការច្រើនបន្ថែមទៀត ប៉ុន្តែ លោក   តម្រូវអោយសភាជាតិ គាំទ្រជាមុនសិន ។ សមាជិកសភាបានបោះឆ្នោតប្រឆាំងនឹងសកម្មភាព    យោធាដែលបានស្នើឡើងកាលពី ២ ឆ្នាំមុន នៅក្នុងប្រទេស ស៊ីរី ។


លោក Lord Richards អតីតប្រធានការពារជាតិ អំពាវនាវ អោយ មានយុទ្ធសាស្រ្តថ្មី ក្នុងការកំចាត់ ទាំងឬស ពួក ISIS ដោយលោកបំភ្លឺ ជាមួយនឹងមន្ទិលសង្ស័យអោយ ដឹងថា ៖ កងទ័ពថ្មើរជើងនឹង ត្រូវដាក់ពង្រាយនាពេលអនាគត។ អំឡុងគូសបញ្ជាក់ក្តែងៗនាថ្ងៃច័ន្ទ  កន្លងទៅនេះ លោក David Cameroon ធ្វើសេចក្តីប្រកាស   ព្រមាន  ដល់យុវជន អង់គ្លេស ដែល មានគោលបំណងចូលរួមជា មួយនឹងសកម្មប្រយុទ្ធ ISIS អោយដឹងថា  ពួកគេ   អាចនឹងត្រូវបញ្ជប់ ងាយដូចបកចេក ដូចគ្នាដែរ ពោលអាយុជីវិតរបស់ពួកគេ នឹងត្រូវបញ្ជប់ដោយ ពួក ISIS បន្ទាប់ពី  ISIS បង្វឹកពួកគេអោយធ្វើជា ទាហានជួរមុខ ដើម្បីតែស្លាប់ជំនួស "បើសិនណា អ្នកជាបុរស   ពួក ISIS នឹងដុសសម្អាតខួរក្បាល របស់អ្នក បំពាក់គ្រាប់បែកនៅនឹងខ្លួន នឹងបំផ្ទុះសម្លាប់អ្នក ដោយឡែក បើសិនណា អ្នកជាស្រ្តីភេទ ពួកគេនឹងប្រើអ្នកធ្វើជាទាសករផ្លូវភេទ និង រំលោភបូកអ្នក លុះក្ស័យ" ៕

- អាន ៖ រំលោភ ១ ថ្ងៃ ៥ ដង រួច អារ ក សម្លាប់ នេះហើយ ពួក ISIS ធ្វើទៅលើ ស្រីក្រមុំ ស្អាតៗ


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS