CamNews

បច្ចេកវិទ្យា 

Microsoft ចំណាយ 8,5ពាន់លានដុល្លា ដើម្បីក្លាយជាម្ចាស់របស់ Skype

កាលពីថ្មីៗនេះក្រុមហ៊ុន Microsoft ទើបតែបានធ្វើ្កការប្រកាសទិញកម្មវិធីជជែកកំសាន្ត
Skype ដោយចំណាយទឹកប្រាក់ចំនួន 8,5ពាន់លានដុល្លា ។

ក្រុមហ៊ុន Microsoft ក៏បានបញ្ជាក់ផងដែរថាកម្មវិធី Skype នេះមិនត្រឹមតែអាចដំនើរការលើ
Windows របស់​ កុំព្យូទ័រតែម្យ៉ាងនោះទេ វាក៏អាចដំនើរការលើ Windows phone និងជា
ពិសេសវាក៏អាចដំនើរការបាននៅលើឧបករណ៍ល្បែងកំសាន្ត Xbox និង Kinect ទៀតផង ។

ដោយសង្កេតឃើញនូវគុណប្រយោជន៍របស់ទូរស័ព្ទ និង ឧបករណ៍ល្បែងកំសាន្តយ៉ាងនេះ
ទើប Microsoft សុខចិត្តចំណាយប្រាក់ដើម្បីទិញ Skype ។

គុណប្រយោជន៍នៃការ Call ទូរស័ព្ទតាម Internet របស់ Skype អាចធ្វើអោយ Windows
Phone 7 អាចតតាំងប្រកួតប្រជែងជាមួយដៃគូពីរគឺ Google Voice ដែលដំនើរការលើ
Android និង Facetime របស់ Apple ។

ដើម្បីអោយ Skype បំរើសេវាកម្មបានកាន់តែល្អប្រសើរដល់អ្នកប្រើប្រាស់ទាំងឡាយ ម្ចាស់
ក្រុមហ៊ុន Microsoft លោក Steve Ballmer បានធ្វើការបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងខិតខំ
បន្តវិនិយោគ និងផ្តល់ជូនសេវាកម្មបន្ថែមជូនចំពោះអ្នកប្រើប្រាស់កម្មវិធី Skype ដោយមិន
ការប្រើទំរង់របស់ Microsoft ។

បន្ទាប់ពីត្រូវបាន Microsoft ទិញ Skype នៅរក្សាភាពដើមទាំងស្រុង គឺ Skype ស្ថិតនៅ
ក្រោមការគ្រប់គ្រងរបស់លោក Tony Bates ដែលលោកគឺជានាយកផ្នែកកម្មវិធី Skype
ស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកក្រុមហ៊ុន Microsoft លោក Steve Ballmer ។

Skype គឺជាកម្មវិធី Call ទូរស័ព្ទតាមប្រព័ន្ធ Internet ដែលមានគុណភាពល្អ សំលេង
ច្បាស់មិនរអាក់រអួល ។ លក្ខណៈពិសេសរបស់ Skype និងទូរស័ព្ទគឺអ្នកប្រើប្រាស់អាច
Call ជជែកជាមួយដៃគូម្ខាងទៀតដែលប្រើប្រាស់កម្មវិធី Skype ដូចគ្នាបានដោយឥត
គិតថ្លៃ ។

Skype ត្រូវបាន eBay ទិញនៅក្នុងឆ្នាំ 2005 ក្នុងតំលៃ 2,5ពាន់លានដុល្លា ។ នៅឆ្នាំ 2009
Skype ត្រូវបាន eBay លក់បន្តទៅអោយ Silver Lake ក្នុងតំលៃ 2,75ពាន់លានដុល្លា ។
ចំពោះតំលៃ 8,5ពាន់លានដុល្លា ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធលើ Skype បានក្លាយជាទុន
ដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Microsoft ។

កាលពីឆ្នាំ 2007 ក្រុមហ៊ុននេះក៍ធ្លាប់បានចំណាយ 6ពាន់លានដុល្លា ដើម្បីទិញក្រុមហ៊ុន
ផ្សាយពាណិជ្ជកម្ម Online មួយមានឈ្មោះថា aQuantive Inc ផងដែរ ៕
(ប្រភពពី Gigaom Wsj)
ដោយ៖ រដ្ឋា

Tags: