ព័ត៌មានអន្តរជាតិ ៖ កណីផ្ទុះ នៅក្នុងមន្ទីរពិសោធន៍ កាលពីថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ នៅភាគខាង កើតប្រទេសចិន ក្នុងខេត្ត Jiangsu នោះ បានបណ្តាលអោយ និស្សិតម្នាក់ស្លាប់បាត់បង់ជីវិត ខណៈ ៤ នាក់ផ្សេងទៀត របួសធ្ងន់ ស្រាល នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីសាកសវិទ្យាល័យបង្ហោះ ផ្សាយនៅលើទំព័ររបស់ខ្លួន ។
របាយការណ៍ ពីសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា ករណីផ្ទុះខាង លើ បានកើតឡើងនៅវេលា ម៉ោង ១២ និង ៤០ នាទីរសៀល នៅឯសាកលវិទ្យាល័យចិន រ៉ែ និង បច្ចេកវិទ្យា ក្នុងទីក្រុង Xuzhou ប្រភពដដែលបន្តអោយដឹងថា ជនរងគ្រោះជានិស្សិតទាំង ៤ រូប កំពុងតែ សម្រាកព្យាបាល ។ អាជ្ញា ធរមានសមត្តកិច្ចពាក់ព័ន្ធ កំពុងតែធ្វើការតាមដាន និង ស៊ើបអង្កេត ពីមូលហេតុ ដែលនាំអោយមាន ករណីផ្ទុះខាងលើនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ