ស្បែកមុខសភ្លឺ ចែងចាំង រលោង គឺជាគោលបំណង របស់មនុស្សគ្រប់ៗ រូប ជាពិសេស
សំរាប់ស្រ្តីៗ ព្រោះ វាជាផ្នែកមួយ ដ៏សំខាន់បំផុត នៃសម្រស់ ដ៏ទាក់ទាញ។
ខាងក្រោមនេះ ជាវិធីងាយៗ អាចជួយឱ្យស្បែករបស់អ្នក ភ្លឺ ចែងចាំង រលោង ក្នុងរយៈ
ពេល ដ៏ខ្លី៖
១/ មុនដំបូង ត្រូវយក ផ្លែក្រូចឆ្មា ១ផ្លែ ពុះជា ២ចំណែក ស្មើៗ គ្នា រួចហើយ យកក្រូចឆ្មា
១ចំហៀង សំរាប់ប្រើប្រាស់ និង ១ចំហៀងទៀត ថែរក្សាទុកក្នុងទូរទឹកកក ប្រើម្តងតែ ១
ចំហៀងទេ។
២/ យកក្រូចឆ្មា ១ចំហៀង ដែលពុះរួច មកច្របាច់ ដាច់ក្នុងកែវ ឬ កូនចាន។
៣/ បន្ទាប់មក យកសំឡី មករុំ ឱ្យធំល្មម យកច្រលក់ ចូលក្នុងទឹកក្រូចឆ្មា រួចហើយ
យកវា មកដុះខាត់ ស្បែករបស់អ្នក កន្លែងដែលអ្នក ចង់ឱ្យភ្លឺ ចែងចាំ រលោង។
៤/ ចុងក្រោយ ពេលដុះខាត់ រួចរាល់ហើយ ទុករយៈពេល ១៥នាទី អ្នកត្រូវដុះលាង
សំអាត ស្បែកនឹងសាប៊ូលាងមុខ ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ wikihow