CamNews

ថេបប្ល៊ែត 

Apple សងជំងឺចិត្តអ្នករងរបួសក្នុងការប៉ះទង្គិចថ្ងៃ7 ខែឧសភា

ជនរងគ្រោះក្នុងការប៉ះទង្គិចជាមូយនឹងបុគ្គលិក Apple Store នៅទីក្រុង Beijing កាលពីថ្ងៃទី
7 ខែឧសភាឆ្នាំ 2011 ត្រូវបាន �ផ្លែប៉ោម� តបស្នង 3000USD ដើម្បីព្យាបាលរបួស។

Beijing ហូរឈាមដោយសារ Table iPad 2
ការប៉ះទង្គិចនេះបានកើតឡើងនៅក្នុងថ្ងៃបើកលក់ iPad 2 នៅប្រទេសចិន កាលពីថ្ងៃទី 7
ខែឧសភា ហើយវាបានធ្វើឲ្យ Apple ត្រូវបិទទ្វារហាង Sanlitun អស់រាប់ម៉ោង។ អ្នកនាំពាក្យ
របស់ Apple Carolyn Wu បាននិយាយប្រាប់នៅលើ AFP ថា៖ �បុគ្គលិករបស់ហាងត្រូវតែ
ការពារខ្លួន និងអតិថិជន ដោយការបិទទ្វារ និងឃាត់ឃាំងមិនឲ្យក្រុមបះបោរជ្រុលហួស
នេះចូលក្នុងហាង�។

កាសែតប្រទេសចិនតាំងពីមុនបាននិយាយថា ថ្ងៃដំបូងដែលចេញលក់ iPad 2 នៅ Beijing
គឺថ្ងៃ 7ខែឧសភា អតិថិជនខ្លះបានប្រជ្រៀតចូលកណ្តាលនៃជួរមនុស្សដែលកំពុងរងចាំទិញ
iPad 2 ដោយមិនចាំដល់វេនខ្លួន ក៏ត្រូវបុគ្គលិកសន្តិសុខបរទេរបស់ Apple វាយ។

ក្រោយពីហេតុការណ៍នេះកើតឡើង នាថ្ងៃទី 10ខែឧសភា Apple ក៏បានសម្រុះសម្រួល
ហើយស្រុះស្រួលវិញជាមួយលោក Ding Wencheng អាយុ 27ឆ្នាំដោយតបស្នងប្រាក់ចំនួន
3000USD ដើម្បីព្យាបាលរបួសក្នុងការប៉ះទង្គិច។ ក៏ប៉ុន្តែ មកដល់បច្ចុប្បន្ន គេនៅមិនទាន់
ដឹងថា មនុស្សដែលរងរបួស3នាក់ទៀត ត្រូវបានសងជំងឺចិត្តដែរឬក៏អត់?

(ដោយ​៖ មិនា)

Tags: