នៅពេលថ្មីៗនេះ មានក្រុមនិស្សិតពីរ ឬបីនាក់មកពីសាកលវិទ្យាល័យ Western ប្រទេសអង់គ្លេស បានសាកល្បងយកសម្ភារៈចាស់ៗពីយានយន្ដ និងរបស់ដែលខូចចាស់ៗមួយចំនួនទៀត មកកែ
ច្នៃធ្វើជា robot ដ៏ទំនើបមួយ ដែលអាចជួយមនុស្សយ៉ាងមានប្រសិទ្ទិភាព ក្នុងស្រាវជ្រាវរកត្បូង
រ៉ែគ្រប់ប្រភេទនៅក្រោមផ្ទៃទឹក។
លោក Gaiffiths និង Alex Sleat ដែលជាក្រុមនិស្សិតបង្កើតគំរោងធ្វើរូបយន្ដបានអោយដឹង
ថា ពួកគេបានយកសម្ភារចាស់ៗមួយចំនួនមកកែច្នៃម៉ាស៊ីននេះ។ សម្ភារៈទាំនោះមានដូចជា
PlayStation3 កង្ហារបស់កុំព្យូទ័រដែលវាអាចទប់នូវរលកធំៗដែលបណ្ដាលមកពីនាវាបើកបរ
នៅលើផ្ទៃទឹក។ ការយកចំណំាងភ្លើងរបស់ Land Rover គឺចំនុចដ៏ចំបាច់បំផុត ពីព្រោះវាអាច
អោយម៉ាស៊ីននេះរុករកវត្ថុធាតុរ៉ែដែលមាននៅក្រោមទឹកកាន់តែមានភាពងាយស្រួល។
លោកទាំងពីរបានបន្ដទៀតថា លោកសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធិផលរបស់លោកនឹងក្លាយ
ទៅជាសម្ភារដ៏សំខាន់មួយក្នុងការជួយមនុស្សជាតិ ដើម្បីរុករករ៉ែក្នុងផ្ទៃទឹក ដែលរ៉ែនោះទៀត
សោត ជាវត្ថុមានតម្លៃខ្ពស់ក្នុងទីផ្សារ។ ម្យ៉ាងទៀត វាក៏ជាវត្ថុដែលជួយកែលំអរសោភ័ណភាព
មនុស្សផងដែរ។
លោកបានបន្ថែមទៀតថា លោកប្រឹងកែច្នៃវត្ថុនេះឡើងក្នុងគោលបំណងជួយសម្រាលដល់កំ
លាំងកម្មករដែលធ្វើការរុករករ៉ែត្រូងនៅក្រោមផ្ទៃទឹក។ គាត់បានបញ្ចាក់ថា កន្លងមកមានកម្មករ
ច្រើននាក់ណាស់ ដែលបានបាត់បង់ជីវិតដោយសារអាជីកម្មរុករករ៉ែនេះ៕
ដោយ៖ សារិន
ប្រភព៖ dailymail