CamNews

ព័ត៌មានបច្ចេកវិទ្យា 

ថៃត្រៀមប្រើមនុស្សយន្ដ វាយតម្លៃម្ហូបអាហារ ដើម្បីដឹងថា វាជាអាហារថៃ ឬមិនមែន

រាជរដ្ឋាភិបាលថៃ  កំពុងតែចាប់ផ្ដើមគម្រោងប្រើប្រាស់រ៉ូបូត  ដើម្បីពិសោធឱ្យដឹងថា  តើមុខម្ហូប
ដែលគេអះអាងថា   ជាអាហាររបស់ថៃនោះ វាពិតជារបស់ថៃ មែនដែរ ឬយ៉ាងណា។

នេះគឺជា  “អណ្ដាតអេឡិចត្រូនិច”  ដែលប្រើប្រាស់ប្រព័ន្ធសេនសឺរ  ដើម្បីបវិភាគទៅលើសមាស
ធាតុរបស់អាហារ ក្រោយមក ប្រៀបធៀបវា ជាមួយនឹងបណ្ដារសជាតិស្ដង់ដាថៃ  ដើម្បីវាយតម្លៃ
ចុងក្រោយ។ ឧបករណ៍ខាងលើ តាមគម្រោងនឹងត្រូវបានប្រើប្រាស់ជាផ្លូវការ ក្នុងបណ្ដាភោជនីយ
ដ្ឋាន មិនត្រឹម
តែនៅប្រទេសថៃ នោះទេ ប៉ុន្ដែ នៅតាមបណ្ដាប្រទេសក្នុងពិភពលោក នាពេលអនាគត។

តាមការពិត “អណ្ដាតអេឡិចត្រូនិច” មិនមែនជាគំនិតថ្មីថ្មោង វាធ្លាប់ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្រ
អភិវឌ្ឍ និងប្រើប្រាស់កន្លងមកហើយដែរ។ ប៉ុន្ដែ រាជរដ្ឋាភិបាលថៃ ប្រកាសថា គម្រោងនេះរបស់
គណកម្មការម្ហូបអាហារថៃ នឹងប្រើប្រាស់ប្រព័ន្ធថ្មីទាំងស្រុងមួយ ៖ រ៉ូបូតឆ្លាតវៃ ដែលមានសមត្ថ
ភាពវាស់វែងនូវក្លិន រស របស់បណ្ដាសមាសធាតុក្នុងអាហារ។

ដោយប្រើប្រាស់ប្រព័ន្ធសេនសឺរចំនួន រួមនឹង microchip ឧបករណ៍ដែលបំពាក់ “អណ្ដាតអេឡិច
ត្រូនិច” នឹងអាចវាស់បាននូវកម្រិតនៃការទទួលអាគ្គីសនីរបស់អាហារ ដើម្បីវិភាគសមាសធាតុ
គីមី ហើយប្រៀបធៀបជាមួយនឹងស្ដង់ដារួមនៃអាហាររបស់ថៃ រួចសម្រេចលទ្ធផលចុងក្រោយ
ទៅតាមពិន្ទុចំនួន ១០០កម្រិត។ ក្រុមអ្នកអភិវឌ្ឍ អះអាងថា ឧបករណ៍នេះមានសមត្ថភាពដូចទៅ
នឹងអ្នកវិភាគផ្នែកម្ហូបអាហារពិតៗ។

តាមគម្រោង ក្រោយពីការអភិវឌ្ឍសម្រេចបានជាស្ថាពរ ឧបករណ៍នេះនឹងត្រូវបានលក់ទៅឱ្យ
បណ្ដាស្ថានទូតថៃ នៅតាមបណ្ដាប្រទេសក្នុងពិភពលោក ក្នុងតម្លៃ ១៨.០០០ដុល្លារអាមេរិក។
ក្រោយមក ស្ថានទូតថៃ នឹងប្រើប្រាស់វា ដើម្បីវិភាគ និងផ្ដល់ប័ណ្ណទទួលស្គាល់ ទៅឱ្យបណ្ដា
ភោជនីយដ្ឋានទាំងឡាយក្នុងពិភពលោក ដែលបានចំអិនអាហារ ត្រូវទៅតាមស្ដង់ដានៃរសជាតិ
អាហាររបស់ថៃ។

ទន្ទឹមនឹងនេះ មានមតិជាច្រើន យល់ថា គួរតែបង្កើតគណកម្មធិការមួយ ដើម្បីត្រួតពិនិត្យទៅលើ
បណ្ដាភោជនីយដ្ឋាននានាថា តើពួកគេចំអិនមុខម្ហូបអាហារថៃ ត្រូវទៅតាមស្ដង់ដារបស់ថៃដែរ
ឬអត់ ហើយធ្វើការពិន័យទៅលើបណ្ដាហាងដែលមិនអាចចំអិតអាហារ ត្រូវទៅតាមស្ដង់ដាថៃ។

បច្ចុប្បន្ន ឧបករណ៍ពិសេសនេះ នៅតែកំពុងត្រូវបានបន្តអភិវឌ្ឍ ដោយប្រើប្រាស់ខ្ទង់ថវិកាជាតិ
ចំនួន ៣០លានបាត ហើយវានឹងត្រូវគេដាក់ឱ្យប្រើប្រាស់ភ្លាម បន្ទាប់ពីសម្រេចជាស្ថាពរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nytimes


Tags: Thai Food Robot