CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung និង កូរ៉េខាងត្បូង ពង្រាយរ៉ូបូត បំពាក់កាំភ្លើងយន្ដ ស្វ័យប្រវត្ត

នៅតាមបណ្ដោយព្រំដែនរវាង កូរ៉េខាងជើង និងកូរ៉េខាងត្បូង ពេលណាក៏មានស្ថានភាពតានតឹង ហើយវាប្រៀបបានទៅនឹងគ្រាប់បែកកំណត់ម៉ោង ដ៏គួរឱ្យភ័យខ្លាច ដូច្នេះ កងទ័ពរបស់កូរ៉េខាង
ត្បូង បានដាក់ពង្រាយទាយានយន្ដលំដាប់កំពូល នៅតំបន់ក្បែរព្រំដែនរបស់ប្រទេសទាំងពីរ។

ទាហានយន្ដ SGR-1 ដែលមានតួនាទី ការ​ពារ​ព្រំដែន របស់កូរ៉េខាងត្បូងនេះ ត្រូវបានផលិត
ឡើងដោយក្រុមហ៊ុនកូនមួយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Samsung។ ទាហានយន្ដទាំង
នេះ ត្រូវបានបំពាក់ម៉ាស៊ីនតាមដានកំដៅ និងសកម្មភាព ដើម្បីស្វែងរកគោលដៅ ដែលស្ថិត
នៅចម្ងាយ ឆ្ងាយជាង ៣,២គីឡូម៉ែត្រ។

ទាហានយន្ដនេះ ក៏មានបំពាក់កាំភ្លើងយន្ដ ៥,៥មម និងកាំភ្លើងផ្លោងគ្រាប់បែក ៤០មម បើទោះ
ជាវា ត្រូវការមនុស្សម្នាក់ ដើម្បីធ្វើការសម្រេចថា នឹងចាប់ផ្ដើមប្រយុទ្ធ ឬមិនប្រយុទ្ធ។

គួររំលឹកថា ទាហានយន្ដខាងលើ ត្រូវបានសាកល្បងជាលើកដំបូង កាលពីឆ្នាំ ២០០៦។ អ្នកនាំ
ពាក្យរបស់ក្រុមហ៊ុន Samsung Techwin (ជាក្រុមហ៊ុនកូនរបស់ Samsung) បានឱ្យកាលពីពេល
នោះថា ៖ “ទាហានជាមនុស្ស អាចនឹងគេងលក់ដោយងាយ ឬការផ្ដោតអារម្មណ៍របស់ពួកគេនឹង
​ថយចុះ ទៅតាមពេលវេលា។ ប៉ុន្ដែ បណ្ដាទាហានយន្ដទាំងនេះ មានប្រព័ន្ធត្រួតពិនិត្យដោយ
ស្វ័យប្រវត្ត គឺពុំមានភាពខ្ជិលច្រអូសដូចមនុស្ស។ ពួកវាក៏មិនមានការភ័យខ្លាចអ្វីទាំងអស់
ចំពោះការវាយប្រហារពីសត្រូវ នៅជួរមុខ”។

បន្ទាប់ពីត្រូវបានដាក់ពង្រាយ បណ្ដាទាហានយន្ដទាំងនេះ នឹងមានមុខងារ បំពេញបេសកកម្ម
ជាមួយក្រុមទាហានជាមនុស្ស នៅក្បែរតំបន់គ្មានកងទ័ព (DMZ) ដែលមានបណ្ដោយជាង ២៥៧
គីឡូម៉ែត្រ និងទទឹងជាង ៤គីឡូម៉ែត្រ បែងចែកទឹកដី រវាងកូរ៉េទាំងពីរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Samsung Techwin Robot South Korea SGR-1