CamNews

ព័ត៌មានបច្ចេកវិទ្យា 

មនុស្សយន្ដ ដ៏ស្រស់ស្អាត ចេះប្រើកាយវិការមនុស្ស ជាផលិតផលរបស់ Toshiba

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ CEATEC ដែលត្រូវបានរៀបចំឡើងនៅប្រទេសជប៉ុន ក្រុមហ៊ុន Toshiba បានឧទ្ទេសនាមនូវមនុស្សយន្ដដ៏ស្រស់ស្អាតមួយ មានឈ្មោះថា Aiko Chihira មានសមត្ថភាព​ទំនាក់ទំនងដោយប្រើភាសាកាយវិការរបស់មនុស្ស។

ក្រុមហ៊ុន Toshiba ឱ្យដឹងថា ក្នុងអនាគត Chihira មិនត្រឹមតែអាចជំនួសអ្នកទទួលភ្ញៀវប៉ុណ្ណោះទេ តែក៏អាចទទួលភារកិច្ចថែទាំសុខភាពផងដែរ។ នារីជាមនុស្សយន្ដរបស់ Toshiba មានលក្ខណៈ
រស់រវើក ដូចមនុស្សពិត ទាំងកាយវិការ និងទាំងស្បែកដែលធ្វើអំពីស៊ីលីកុន។

Hitoshi Tokuda អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់មនុស្សយន្ដនេះ ថ្លែងថា ផ្នែករឹងរបស់ Chihira ត្រូវ
បានផ្គត់ផ្គង់ដោយក្រុមហ៊ុន aLab Inc និងសកលវិទ្យាល័យ Osaka។ ចំណែក Toshiba វិញ គឺជា
អ្នកអភិវឌ្ឍផ្នែកសូបវែរ ដែលបញ្ជាទៅលើដៃទាំងស្រុងរបស់មនុស្សយន្ដនេះ។

គោលដៅចម្បងរបស់ Toshiba គឺផ្ដល់ភាពងាយស្រួលក្នុងវិស័យថែទាំសុខភាព និងថែទាំអតិថិ
ជន។ Tokuda បញ្ជាក់ថា ពួកគេសង្ឃឹមថា ក្រុមហ៊ុននានានឹងយកចិត្តទុកដាក់ចំពោះ Chihira ហើយជួលនាងសម្រាប់បម្រើការនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ឬសម្រាប់ផ្នែកថែទាំអតិថិជន។

បច្ចុប្បន្ន Toshiba កំពុងតែអភិវឌ្ឍប្រព័ន្ធឧបករណ៍បង្កើតសូបវែរ (kit) មួយ សម្រាប់ភាគីទីបី ដើម្បី​ឱ្យពួកគេអាចបង្កើតកម្មវិធីនានាសម្រាប់ Chihira ។ Toshiba សង្ឃឹមថា រហូតដល់ព្រឹត្តិការណ៍
កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ នៅក្រុង Tokyo មនុស្សយន្ដ Chihira នឹងត្រូវបានអភិវឌ្ឍគ្រប់គ្រាន់
អាចដើរតួជាមគ្គុទេសក៍ម្នាក់ សម្រាប់ណែនាំដល់ភ្ញៀវបរទេស៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ pcworld/youtube


Tags: Toshiba Aiko Chihira Hitoshi Tokuda robot