CamNews

ទូរស័ព្ទ 

សាកថ្មទូរស័ព្ទដោយសម្លេង


តាមព័ត៌មានកាសេត Daily Mail បានឲ្យដឹងថា៖ តិកណូឡូស៊ី ប្តូរថាមពលសម្លេង
ក្លាយទៅជាថាមពលអគ្គីសនីរបស់អ្នកស្រាវជ្រាវជនជាតិកូរ៉េអាចអនុញ្ញាតិឲ្យថ្ម
ទូរស័ព្ទសាកបាននៅពេលកំពុងនិយាយ។ ថ្មទូរស័ព្ទដៃទាំងឡាយនឹងចាប់ផ្តើមសាក
ថ្មដោយខ្លួនឯងតាមរយៈវិធី មួយដែលប្រើ ប្រាស់​តែសម្លេងរបស់អ្នកនិយាយទូរស័ព្ទ
ប៉ុណ្ណោះ។
កាសែត Sunday Telegraphបាននិយាយថាក្រុមវិស្វករកូរ៉េបានអភិវឌ្ឍបច្ចេកវិទ្យា
ថ្មីដើម្បីប្រែក្លាយសម្លេងនិយាយទៅ ជាអគ្គិសនីគឺជាបញ្ចេកវិទ្យា​មួយដែលនឹងធ្វើ​
អោយ​ទូរស័ព្ទដៃអាចសាក បញ្ចូលថ្មដោយខ្លួនឯង ខណៈដែលអ្នកប្រើប្រាស់ទូរស័ព្ទ​
និយាយ​ទៅកាន់គ្នានោះ។
លោក Sang-Woo Kim ដែលបានអភិវឌ្ឍបច្ចេកវិទ្យាថ្មីនេះនៅសកលវិទ្យាល័យ
Sungkyunkwan​ នៅ ទីក្រុងសេអ៊ូល បាននិយាយថា�ជារៀងរាល់ថ្ងៃ សូរសម្លេង​មិន​
ត្រូវបានគេចាប់អារម្មណ៍​ថាជាប្រភពថាមពលនោះទេ ដូច្នោះហើយទើប យើង​ប្រែ
ក្លាយ​សម្លេងនិយាយ និងសម្លេងតន្ត្រី ឬសម្លេងឡូឡាអ្វីមួយអោយទៅជាប្រភព
ថាមពលអគ្គិសនី�។ កាសែតនេះបាននិយាយថារហូតមកដល់ពេលនេះ ក្រុម​អ្នក​
ស្រាវជ្រាវនេះបានអភិវឌ្ឍម៉ាស៊ីនហ្វូតូកូពីដែល ប្រើប្រាស់សម្លេង​ពីកា​រ​ធ្វើ​ចរាចរណ៍
​តាមផ្លូវដោយប្រែក្លាយសម្លេងនេះ អោយទៅជាចរន្តអគ្គិសនី។

(ដោយ៖ ម.ន)

Tags: