CamNews

តារា 

កាសែតអេស្ប៉ាញ រកឃើញថា Real Madrid ចំណាយ ២៦៥ លានអឺរ៉ូ ដើម្បីទិញ Gareth Bale ពី Tottenham Hotspurs

រឿង Barcelona ទិញកីឡាករ Neymar ក្នុងតំលៃ ៩៥ លានអឺរ៉ូ ដែលនាំអោយ លោកនាយក Rosell លាចេញ ពីតំណែង មិនទានបាន ឃើញពន្លឺផង ឥលូវនេះ ទស្សនិកជន បានលេចលឺ ព័ត៌មានមួយ ទៀតហើយ ដែលលើកនេះ គឺមក ពីក្រុម Real Madrid ។

Real Madrid accused 7.000 billion in the region to deal Bale 1

កាសែត El Mundo ដដែលនេះ បានរក ឃើញថា Real Madrid បានចំណាយ រហូតដល់ទៅ ២៦៥ លានអឺរ៉ូ ដើម្បីអាច ទិញកីឡាករ Gareth Bale ពីក្រុម Tottenham Hotspurs បាន ។ ព័ត៌មាននេះ បាន លេចឡើង ធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល ជាខ្លាំងព្រោះ Real Madrid បានប្រកាសថា ៩១ លាន អឺរ៉ូ គឺជាថ្លៃ ផ្ទេរមក ចំណែកខាង Tottenham បាននិយាយថា ថ្លៃផ្ទេរ ពិតប្រាកដគឺ ១០១ លានអឺរ៉ូ ។

Gareth Bale celebra un gol en  54398894947 54115221154 600 396 El Mundo Deportivo claim Gareth Bales move from Spurs to Real Madrid cost €265m in total

ប្រភពព័ត៌មាន បានអោយ ដឹងថា Real Madrid បានផ្តល់លុយ អោយ Tottenham ប្រមាណ ១៦ ទៅ ២៥ លានអឺរ៉ូ កាលពី ឆ្នាំមុន ហើយចំណែក ៧៥ លានអឺរ៉ូ ដែលនៅសល់ នឹងត្រូវ ផ្តល់អោយក្នុងឆ្នាំ បន្តបន្ទាប់ គឺចាប់ពី ២០១៤ ២០១៥ និង ២០១៦ ។ ចំណែកថ្លៃ លេងរបស់ Bale ត្រូវបានគេ ដឹងថា ប្រមាណ ១៣ ទៅ ១៤ លានអឺរ៉ូ ក្នុងមួយ រដូវកាល ។ បន្ថែមពី លើនេះទៀត Real Madrid ក៏បាន ទិញធានា រ៉ាប់រងអោយ Bale ក្នុងមួយឆ្នាំ ៦ លានអឺរ៉ូ ផងដែរ ។



ប្រសិនបើ អ្វីដែល កាសែត El Mundo បានចុះផ្សាយ នេះជាការពិត នោះលោក Florentino Perez អាចនឹង ត្រូវបាន គេសង្ស័យ ថាទាក់ទង ជាមួយ រឿងនេះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14,101gg 


Tags: football star bale real madrid tottenham spurs