CamNews

យល់ដឹង 

ពីក្មេងវត្តដ៏កំសត់ ក្លាយជាប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ដ៏ល្បីនៅកម្ពុជា (Video Inside)

ភ្នំពេញ ៖ មានដើមកំណើតនៅក្នុងខេត្តស្វាយរៀង ជាបុគ្គលកដែលចូលចិត្ត ក្នុងការធ្វើអាជីវកម្ម លោក គីម ហ៊ាង បច្ចុប្បន្នជាប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត ធ្លាប់ធ្វើជាក្មេងវត្តមួយរូប ឃ្លាតឆ្ងាយពីក្រុមគ្រួសារ រស់នៅយ៉ាងកំសត់កម្រ មុនឈានជើងសម្រេចបានគោលដៅ នាពេលបច្ចុប្បន្ន។

ក្នុងកិច្ចសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក គីម ហ៊ាង បានបង្ហាញនូវប្រវត្តិតស៊ូយ៉ាងជូរចត់របស់ខ្លួន ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី១២ ចាកចេញពីស្រុកកំណើត មកបន្តការសិក្សា នៅរាជធានីភ្នំពេញ ដោយលោកធ្លាប់រស់នៅ ក្នុងវត្តមហាមន្ត្រី អស់រយៈពេល ៦ឆ្នាំ និងធ្វើការជាអ្នករត់តុ នៅក្នុងក្លឹបកម្សាន្តរាត្រីមួយផងដែរ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងឈានដល់សម្រេចបានបើក ក្រុមហ៊ុនអចលនទ្រព្យមួយ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា «ខ្ញុំបើកក្រុមហ៊ុនអចលនទ្រព្យនេះឡើង ដោយប្រើប្រាស់ដើមទុនតែ ម៉ូតូកម្ចាស់មួយគ្រឿង និងទូរស័ព្ទដៃមួយគ្រឿងប៉ុណ្ណោះ»។

ដើម្បីជ្រាបកាន់តែច្បាស់ ពីប្រវត្តិតស៊ូរបស់ប្រធានគ្រប់គ្រងទូទៅ ក្រុម ខ្មែរ រៀលអ៊ីស្ទេត សូមប្រិយមិត្តតាមដានទស្សនា បទសម្ភាសន៍ រវាងអ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល  លោក សន ពិសិដ្ឋ និងលោក គីម ហ៊ាង ដូចតទៅ ៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news,  local news,  social news,  Cambodia,  Khmer,  Asia,  Phnom Penh