CamNews

យល់ដឹង 

កាលវិការណាខ្លះ ដែលអ្នកមិនដឹង តែតាមពិត នារី ចង់រួមភេទជាមួយអ្នកទៅវិញ

ខាងក្រោមនេះ គឺជាសញ្ញានៃភាសាកាយវិការសិចមួយចំនួន ដែលភាគីខាងស្រីចង់បង្ហាញឲ្យអ្នកដឹង៖

– រាងកាយរបស់នាងទៅជារមួល

ប្រសិនបើនាងកំពុងតែក្តាប់ម្រាមជើង និងរមួលសង្កត់មកអ្នកវិញនោះ គឺជាអ្វីដែលកំពុងតែធ្វើឲ្យនាងពេញចិត្តហើយ។ ការដែលនាងប្រើកម្លាំងរុញជំនះនឹងអ្នកវិញ មានន័យថា នឹងបានទទួលនូវសម្រើបរួចទៅហើយ។ ប្រសិនបើនាងកំពុងតែដេក ជាលក្ខណៈធ្វើហី នោះប្រហែលអ្វី ដែលអ្នកកំពុងតែធ្វើនោះ មិនអាចដាស់អារម្មណ៍នាងបានឡើយ។ ដូច្នេះចូរព្យាយាមប្រើក្បាច់ថ្មី ឬឈប់ប្រើវិធីសូកបញ្ចូលលិង្គ ដោយជំនួសនូវការប្រើមាត់ ឬម្រាមដៃ ដើម្បីថ្នាក់ថ្នមនាងវិញ ហើយចាំមើលថា កាយវិការរបស់នាង មានការប្រែប្រួលដូចម្តេចខ្លះ។

– ដៃត្រដាងចេញ

កាយវិកាយមួយប្រភេទទៀត ដែលបញ្ជាក់ថា នាងទទួលបានសម្រើបផ្លូវភេទនោះ គឺដៃរបស់នាងអោបទ្រូងរបស់អ្នក អោបក្បាល ឬកន្លែងណាមួយ។ ប្រសិនបើនាងនៅពីលើ នាងប្រហែលជាចង់ប្រើដៃ មកម៉ាស្សាឲ្យខ្លួនឯង ហើយដើម្បីឲ្យបានសម្រើបកាន់តែខ្លាំង។ ការធ្វើដូច្នេះ មិនអាចជាកាយវិការ ដ៏ពិតប្រាកដមួយបានទេ ប៉ុន្តែវាអាចមានប្រយោជន៍ដែរ។ រាងកាយរបស់នាង គួរតែឆ្លើយតបនឹងការប្រើដៃ។ នាងមិនគួរបារម្ភអំពីសម្លៀកបំពាក់ ឬកន្លែងដាក់ដៃរបស់នាងឡើយ។

– ដកដង្ហើមញាប់

នៅពេលសម្រាក ដង្ហើមរបស់យើងគ្រប់គ្នា គឺមានលក្ខណៈស្មើៗគ្នាល្អណាស់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលទទួលបាន អារម្មណ៍ផ្លូវភេទហើយនោះ វានឹងធ្វើឲ្យការដកដង្ហើមរបស់នាង ដង្ហក់ជាងធម្មតា។ចង្វាក់បេះដូងនឹងដើរញាប់ នៅពេលរាងកាយរបស់នាងត្រៀមខ្លួន នឹងឈានដល់ចំនុចកំពូល នោះមានន័យថាសរីរាង្គក្នុងពោះ និងសាច់ដុំកំពុងតែទាមទារនូវអុកស៊ីសែន ឲ្យបានច្រើនហើយ។ ប្រសិនបើអ្នកអាចលឺនូវការប្រែប្រួលនៃការដកដង្ហើមរបស់នាង មានន័យថា អ្វីដែលអ្នកកំពុងតែធ្វើនោះ គឺត្រឹមត្រូវហើយ។ នេះគឺជាភាសាកាយវិការសិច ដែលនាងកំពុងតែផ្តល់ឲ្យអ្នកថា នាងមានសម្រើបហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើនាងដកដង្ហើមធម្មតាៗទេ ប្រហែលជាអ្វីដែលធ្វើនោះ មិនត្រឹមត្រូវទេ។

– ចលនាសាច់ដុំទ្វារមាស

កន្លែងដែលមានរំញោចខ្លាំងបំផុតរបស់ស្ត្រី គឺជញ្ជាំងរបស់ទ្វារមាសសាច់ដុំ និង ស្បែក។ ជញ្ជាំងទ្វារមាស គឺជាសាច់ដុំដ៏អស្ចារ្យមួយ ហើយវាប្រហែលជាអាច ប្រើដើម្បីបង្កើតអារម្មណ៍ស្រើបស្រាល បានក្នុងពេលរួមភេទ។ អ្នកប្រហែលជាមានអារម្មណ៍ ក្នុងពេលនាងទទួលបានចំនុចកំពូល សាច់ដុំក្នុងទ្វារមាសបែរជាកន្ត្រាក់លាៗ ប៉ុន្តែវាមិនមែនរហូតនោះទេ ដូច្នេះមិនអាចយកវាជាការបានឡើយ។ ស្ត្រីខ្លះមានការគ្រប់គ្រងសាច់ដុំរបស់ពួកគេ បានយ៉ាងល្អ ហើយក៏ទំនងជាទទួលបាននូវការរួមភេទ និងចំនុចកំពូលល្អៗផងដែរ។ ប្រសិនបើស្ទាបទ្វារមាសនាង ទៅមិនមានការកន្ត្រាក់អ្វីសោះ ចូរកុំបាច់ភ័យខ្លាចអី៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips