ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស កំពុងតែបើកការស៊ើបអង្កេតឯករាជ្យ ទៅ លើសេចក្តីរាយការណ៍ ដែលបានគូសបញ្ជាក់ឲ្យដឹងថា ភ្លើងឡាស៊ែរ បានបញ្ជាំងវាយប្រហារទៅលើ យន្តហោះមួយគ្រឿង របស់ចក្រភពអង់គ្លេស ដែលជាហេតុនាំអោយយន្តហោះមួយគ្រឿងនោះ ត្រូវបង្ខំ ចិត្តហោះត្រលប់ ក្រោយទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Heathrow នាយប់ថ្ងៃអាទិត្យយប់មិញនេះ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ The Virgin Atlantic ដែលបាន ហោះចាកចេញពីទីក្រុង ឡុងដ៍ ឆ្ពោះទៅកាន់ទីក្រុង New York ម៉ោង ៨ យប់ ថ្ងៃអាទិត្យនោះ ត្រូវ បង្ខំចិត្តហោះត្រលប់ក្រោយភ្លាមៗ ក្រោយរងនូវការវាយប្រហារ ដោយ ចំណាំង ផ្លាត ភ្លើងឡាស៊ែរ ខាងលើ។ មន្រ្តីប៉ូលីស បំភ្លឺឲ្យដឹងថា ពួកគេកំពុងតែធ្វើការសិក្សា និងស្រាវជ្រាវ ថាតើភ្លើងឡាស៊ែរ មួយនោះ បញ្ជាំងចេញពីទីនោះអោយប្រាកដ ខណៈពុំទាន់មាននរណាម្នាក់ ត្រូវចាប់ឃាត់ខ្លួន នៅ ឡើយទេពាក់ព័ន្ធនឹងឧបទ្ទេវហេតុលើកនេះ។
ប្រភពបន្តអោយដឹងថា តួរលេខនៃគ្រោះថ្នាក់ ប្រភេទនេះ បានកើតឡើងយ៉ាងគំហុកនៅទឹកដីចក្រ ភពអង់គ្លេស ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ពោល អំឡុង ឆ្នាំ ២០០៥ មាន ការវាយប្រហារ ដោយភ្លើងឡាស៊ែរ ទៅកាន់យន្តហោះត្រឹមតែ ២០ករណីតែ ប៉ុណ្ណោះ ដោយឡែក រយៈពេល ៤ ឆ្នាំ ចុងក្រោយចាប់ពីឆ្នាំ ២០១០ មក ករណីវាយប្រហារ ដោយភ្លើងឡាស៊ែរ ទៅ កាន់ យន្តហោះ កើន ឡើងដល់ទៅ ១៣០០ ករណី ក្នុងមួយឆ្នាំៗ។
គួររំឮកថា កាលពីឆ្នាំទៅ ករណីវាយប្រហារភ្លើងឡាស៊ែរទៅ កាន់ យន្តហោះ គឺជា ការវាយប្រហារ អាក្រក់បំផុតនៅចក្រភពអង់គ្លេស តួយ៉ាង ពីលុតបើកយន្តហោះក្រុមហ៊ុន អាកាសចរណ៍អង់គ្លេស British Airways រងគ្រោះភ្នែកជាខ្លាំង នៅពេលដែលភ្លើងឡាស៊ែរ យោធា ចាំង ចូលទៅបន្ទប់អ្នក បើកបរយន្តហោះ អំឡុងពេលដែលយន្តហោះចុះចតនៅអាកាស យានដ្ឋាន អន្តរជាតិ Heathrow ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ theguardian