CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួនក្រុមឧទ្ទាម អាល់កៃដា ២នាក់ បំរុងធ្វើសកម្មភាព ភារវកម្ម មកលើរថភ្លើង នៅ US

ព័ត៌មានអន្តរជាតិ ៖​ បើយោងតាមការការដកស្រង់អត្តបទផ្សាយ ដែលចេញដោយទីភ្នាក់ងារ
សារព័ត៌មានបរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា សមាជិកសភាសហ
រដ្ឋអាមេរិក    បានចេញសេចក្តីថ្លែងការណ៍  កាលពីម្សិលមិញថា  ក្រុមឧទ្ទាមអាល់កៃដា ដែល
មានគ្នា ២ នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេទាំងពីរនាក់​ មានបំណងបើកការវាយប្រ
ហារ ពោលគឺធ្វើសកម្មភាពភារវកម្ម  ទៅលើរថភ្លើង ដឹកអ្នកដំណើរមួយ  ដែលធ្វើដំណើរពី កា
ណាដា មកសហរដ្ឋអាមេរិក។

គួររំឭកផងដែរថា ជនជាប់ចោទដែលត្រូវបានចាប់ឃាត់ខ្លួននោះ​  មានឈ្មោះ Chiheb Esseg-
haier វ័យ ៣០ ឆ្នាំ និង Raed Jaser វ័យ ៣៥ ឆ្នាំ ។   លើសពីនេះ ក៏មានការបញ្ជាក់អះអាងពី
លោក James Malizia ដែលជាជំនួយការផ្ទាល់មកពីអគ្គស្នងការជាតិ ផងដែរថាបុរសពីរនាក់
នោះ  ត្រូវបានផ្ទន្ទាទោស  និង រង់ការចោទប្រកាន់ពីបទ  ទទួលការទំនុកបម្រុងពីក្រុមឧទ្ទាម
អាល់កៃដា  ដែលមានមូលដ្ឋាននៅក្នុងប្រទេស  អ៊ីរ៉ង់  ខណៈពេលដែលពួកគេបម្រុង នឹងធ្វើ
សកម្មភាពភារវកម្ម  ដោយសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់  ដែលបានធ្វើដំណើរនៅលើ
រថភ្លើងមួយ ធ្វើដំណើរពីកាណាដា មកសហរដ្ឋអាមេរិក។


                                                      លោក James Malizia

បើទោះជាមានការចោទប្រកាន់  ថាវាគឺជាការទំនុកបម្រុង ពីសំណាក់ក្រុមអាល់កៃដា នៅក្នុង
ប្រទេសអ៊ីរ៉ង់ តែមិនមានភស្តុតាងណាមួយ  គូសបញ្ជាក់អោយដឹងថា  វាគឺសកម្មភាពវាយប្រ
ហារ ដែលមានការគាំទ្រពីរដ្ឋនោះទេ​ លោក James Malizia បញ្ជាក់បន្ថែម៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic