CamNews

ព័ត៌មានអន្តរជាតិ 

ISIS ៤ នាក់ ត្រូវកម្លាំងរដ្ឋាភិបាល សម្លាប់កាត់ក្បាលវិញម្តងហើយ

(អាហ្គានីស្ថាន)៖ កម្លាំងជីវពលដែលគាំទ្ររដ្ឋាភិបាល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកាត់ ក្បាល សកម្មជនក្រុមឧទ្ទាម ISIS ចំនួន៤នាក់ នៅក្នុងខេត្ត Nangarhar   និង​ បានដាក់ព្យូរក្បាល​របស់ ពួកគេ​បង្ហាញជាសាធារណៈ ដើម្បីបង្ហាញពីភាពសងសឹង ទៅនឹង   អំពើឃោឃៅរបស់ក្រុម ISIS នេះ​បើយោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃទី២៨ ខែធ្នូ។

កម្លាំងជីវពលដែលគាំទ្ររដ្ឋាភិបាលមួយនេះ បានប្រកាសឲ្យដឹងថា  នេះ  ជាការសងសឹក និងចង់ បង្ហាញដល់ក្រុម ISIS ថាពួកគេក៏ហ៊ានកាត់ក្បាល ដើម្បីតបស្នងនូវ ទង្វើដ៏អាក្រក់ ឃោឃៅ ដែល ក្រុម ISIS ធ្លាប់ធ្វើកន្លងមក ហើយវានឹងមិនបញ្ចប់ទៅនៅត្រឹមនេះនោះទេ។


ពាក់ព័ន្ធនឹងការកាត់ក្បាល​ ក្រុមសកម្មប្រយុទ្ធ ISIS ដោយបង្ហាញជាសាធារណៈនេះ មិនត្រូវបាន ទទួលការសាទរ ពីសំណាក់អាជ្ញាធរ ក្នុងតំបន់ឡើយ ផ្ទុយទៅវិញ អាជ្ញាធរ  បានព្រួយបារម្ភ ខ្លាច កើតមានឧប្បត្តិហេតុណាមួយកើតឡើង ក្រោយពេលកម្លាំងជីវពល ដែលគាំទ្រ រដ្ឋាភិបាល កាត់ ក្បាល សមាជិកសកម្មប្រយុទ្ធ ISIS៕

 

 

ប្រភព ៖ អ័រតេរុស្ស៊ី

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Paris Attack ISIS