"កំណែ iPhone 16GB នឹងត្រូវ Apple បោះបង់" នេះគឺជាផ្នែកមួយនៃពាក្យចចាមអារ៉ាម ទាក់
ទិននឹងម៉ូដែលស្មាតហ្វូនបន្ទាប់របស់ Apple ដែលមានឈ្មោះថា iPhone 6S។ ជំនួសមកវិញ
កំណែ 32GB គឺជាកំណែទាបបំផុតសម្រាប់ស្មាតហ្វូនថ្មីរបស់ Apple។
ព័ត៌មានត្រូវបានគេដឹងតាមរយៈ Foxconn ជាក្រុមហ៊ុនមួយដែលធ្លាប់បានជួយអភិវឌ្ឍផលិត
ផលខ្លះ ទាក់ទិននឹងទូរសព្ទរបស់ Apple។ ប្រភពពី Foxconn ឱ្យដឹងថា Apple មិនបានជួលឱ្យ
ក្រុមហ៊ុននេះ ផលិតស្រោមទូរសព្ទដែលមានបោះពុម្ភអក្សរទាក់ទងនឹងទំហំអង្គចងចាំ 16GB
នោះទេ ប៉ុន្តែ សម្រាប់ 32GB, 64GB និង 128GB Foxconn នៅតែទទួលបានការអនុញ្ញាតឱ្យ
ផលិតពី Apple ដដែល។
ការដែល Apple ចង់បោះបង់កំណែ 16GB នេះ បានត្រូវគេគិតដល់តាំងតែពីយូរមកហើយ ប៉ុន្តែ
មកដល់ពេលនេះ វាមិនទាន់បានក្លាយជាការពិតនៅឡើយ។ យ៉ាងនេះក្ដី យោងតាមការវាយ
តម្លៃពីអ្នកប្រើប្រាស់ គេត្រូវបាត់បង់អង្គចងចាំប្រហែល ២០% សម្រាប់ iPhone និមួយៗ ដើម្បី
ដំឡើងប្រព័ន្ធប្រតិបត្តិការ ដូច្នេះ សម្រាប់ 13GB ដែលនៅសល់ វាហាក់ដូចជាតិចណាស់
សម្រាប់ការរក្សាទុកទិន្នន័យដែលចេះតែមានទំហំធំឡើងដូចបច្ចុប្បន្ន ពិសេសគឺនៅពេលគុណ
ភាពរូបថត និងវីដេអូ ត្រូវបានគេអភិវឌ្ឍ។
ខាងលើនេះ ក៏ជាចម្លើយសមស្របមួយ ដែលឆ្លើយតបនឹងសំនួសថា "ហេតុអ្វី iPhone 6S ថ្លៃ
ជាង iPhone 6" ដែលប្រភពជាច្រើនធ្លាប់បានលើកឡើងមុននេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ micgadget