CamNews

ទូរស័ព្ទ 

Xiaomi Mi Mix 2 បង្ហាញខ្លួន ៖ អេក្រង់គ្របដណ្ដាប់ផ្ទៃខាងមុខ ១០០%

ស្មាតហ្វូន Xiaomi Mi Mix ជំនាន់ទីពីរនេះនឹងមានរូបរាងពិសេសជាងជំនាន់ទីមួយទៅទៀត។

នៅពេលទីផ្សារស្មាតហ្វូន កាន់តែគួរឱ្យធុញទ្រាន់ Xiaomi បានធ្វើឱ្យមានការចាប់អារម្មណ៍ថ្មី
ដោយស្មាតហ្វូន Mi Mix  ដែលមានរូបរាងគួរចាប់អារម្មណ៍។ នេះគឺជាស្មាតហ្វូនដែលមិនមាន
គែមខាងលើ ហើយគែមទាំងសងខាង មានសភាពមហាស្ដើង។ អេក្រង់របស់ស្មាតហ្វូននេះ
គ្របដណ្ដប់ផ្ទៃខាងមុខច្រើនជាង ៩១%។

មិនទាន់អស់ចិត្ត ថ្មីៗនេះ នៅលើអ៊ីនធឺរណែត គេឃើញមានរូបភាពមួយចំនួនដែលត្រូវបាន
គេជឿថាជារបស់ Xiaomi Mi Mix ជំនាន់ទីពីរ។ ស្មាតហ្វូននេះ មានរូបរាងស្រស់ស្អាតជាងរាម
ច្បងរបស់ខ្លួន ខណៈអេក្រង់គ្របដណ្ដប់លើផ្ទៃខាងមុខ ១០០%។

ប្រការនេះមានន័យថា អ្នកនឹងមិនឃើញគែមទាំងឡាយនៅផ្នែកខាងមុខ ព្រោះទាំងអស់សុទ្ធ
តែអេក្រង់។ ជាងនេះ ប្រដាប់បន្លឺសម្លេង កាមេរ៉ាមុខជាងដើម បានបាត់ខ្លួន ទុកកន្លែងឱ្យ
អេក្រង់ដែលមានរីសូលូសឹន 2K។

ដោយសារតែមានរូបរាងពិសេសបែបនេះ ទើប Mi Mix 2 មានទីតាំងដាក់កាមេរ៉ាមុខខុសពីគេ។ កាមេរ៉ាខាងមុខត្រូវបានដាក់បង្កប់នៅលើក្បាលទូរស័ព្ទ ហើយវានឹងបង្ហាញខ្លួន នៅពេលអ្នក
បើកកាមេរ៉ាខាងមុខដើម្បីថតសែលហ៊្វី។ កាមេរ៉ាមុខក៏នឹងមានភ្លើង flash LED ផងដែរ។

ចំណែកកាមេរ៉ាក្រោយរបស់ Mi Mix 2 នឹងជាកាមេរ៉ាភ្លោះ។ សេនសឺរស្កេនក្រយៅដៃនឹងត្រូវ
បំពាក់នៅលើអេក្រង់ ដូច្នេះ អ្នកប្រើប្រាស់នឹងមិនចាំបាច់ត្រូវការប៊ូតុង Home រឹង។

យ៉ាងនេះក្ដី ព័ត៌មានក្រៅពីនេះ មិនទាន់ត្រូវបាន Xiaomi បង្ហើបឱ្យដឹងនៅឡើយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Gizmochina