CamNews

យល់ដឹង 

នេះជា ភពព្រហស្បតិ៍! តើភពព្រហស្បតិ៍ អាចស្តុកផែនដី បានចំនួនប៉ុន្មាន?

អវកាស៖ បើនិយាយពី ភពព្រហស្បតិ៍វិញនោះ គឺវាលើសពីអ្វីដែលអាច ថ្លែងទៅហើយ។ ដុំពពកតូចៗ នៅក្នុង បរិយាកាស ភពនេះ មានទំហំប៉ុនទ្វីបធំបំផុត នៅផែនដី, ព្យុះថូណាដូ ដែលបាន និង បក់បោក ជាប្រចាំអស់ រយៈពេលជាង ៣០០ ឆ្នាំ, និង ព្រះច័ន្ទ ទាំងតូចទាំងធំ ជាង៦០ ដែលក្នុងនោះមាន ព្រះច័ន្ទ ហ្គានីម៉ាដេ ដ៏ធំជាងគេ បំផុតក្នុងប្រព័ន្ធព្រះអាទិត្យ ដែលធំជាង ភពពុធ ទៅទៀត។

បើគិតអំពីទំហំដ៏ធំរបស់ភពព្រហស្បតិ៍ វាអាចស្តុកផែនដី ឬ វត្ថុទំហំប៉ុននឹងផែនដី ក្នុងចំនួន រហូតដល់ ១.៣២១ ឯណោះ ដោយឡែកគ្រាន់តែព្យុះថូណាដូអាយុកាលជាង ៣០០ឆ្នាំ ដែល មានកំណត់ចំណាំជាង (Great Red Spot) ក៏អាចស្តុកផែនដីបានចំនួនបីផងដែរ។

គួរបញ្ជាក់ថា ភពព្រហស្បតិ៍ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ចាត់ទុកជាអ្នកមានគុណដ៏ធំមួយ សម្រាប់ជីវិតនៅលើ ផែនដី បន្ទាប់ពីព្រះអាទិត្យ។ ដែនម៉ាញេទិច ដ៏ធំរបស់ភពព្រហស្បតិ៍ បានជួយរុញច្រាន និង បំបែកអាចម៍ផ្កាយធំៗ មួយចំនួន ដែលហៀបនឹងហោះចូលមកជិតក្នុង តំបន់របស់គន្លងផែនដី ដែលជាហេតុធ្វើឲ្យផែនដី មានសុវត្ថិភាព ពីអាចម៍ផ្កាយធំៗ។

ប្រសិនគ្មានភពព្រហស្បតិ៍ (Jupiter) នោះទេ ភពផែនដីនឹងអាចទទួលរងការគម្រាម កំហែង ដោយសារតែ អាចម៍ ផ្កាយធំៗ វាយប្រហារ ក្នុងរយៈពេលយ៉ាងហោចណាស់ក៏ ២០០.០០០ ឆ្នាំម្តងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia Sumatra Wildfire Nasa Jupite