CamNews

ម៉ូតូ 

បង្ហាញវត្ដមានដ៏ទំនើបបំផុត ម៉ូដែល MV Agusta Brutale 675 ស៊េរីឆ្នាំ ២០១៥

យានយន្ដ៖ ប្រិយមិត្ដនឹងមានការភា្ញផ្អើលជាមិនខានឡើយ នូវរូបរាង ដ៏ស្រស់សង្ហា ធំ ហាប់ និងអំណាចទៀតនោះ ជាមួយម៉ូដែល MV Agusta Brutale 675 ស៊េរីឆ្នាំ ២០១៥ ពិតជាទំនើប ទាន់សម័យ ។ 

ម៉ូដែល MV Agusta Brutale 675 គឺជាប្រភេទម៉ូតូធំ ដែលទទួលបានការពេញនិយមខ្ពស់នៅប្រទេស​អ៊ីតាលី​ ហើយអ្វីដែលកាន់តែសំខាន់ទៀត នោះ ម៉ូតដែលនេះ សម្រាប់ស៊េរីថ្មីដែលកំពុងតែទាន់ម័យនេះ គឺត្រូវបានសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ លើគំនិត​ច្នៃម៉ូត របស់ម៉ូតូ ផ្ទាល់តែម្ដង។ ស្ថិតក្នុងយុគសម័យ នៃសង្គមនិយមប្រជែងម៉ូតូធំ MV Agusta Brutale 675 មិនត្រឹមតែបំពាក់មក ជាមួយនូវ រូបរាង និងលក្ខណៈ​សម្បតិ្ដ​តែប៉ុណ្ណោះទេ តួយ៉ាង បើធៀបពីកម្លាំងម៉ាស៊ីនវិញ ក៏អាចនិយាយថា ជាប្រភេទម៉ូតូដែលមា​នកម្លាំងខ្លាំង និង ធន់ អាចប្រើប្រាស់បានគ្រប់ស្ថានភាពនៃផ្លូវ ។ 

ក្រៅពីរូបរាងស្រស់សង្ហា ម៉ូដែល MV Agusta Brutale 675 ស៊េរីឆ្នាំ ២០១៥ ប្រើសមាសភាព ៣ ម៉ាស៊ីន ត្រូវ​​នឹងស៊ឺប៉ាប់ ១២ ដើម ជាប្រភេទស្ដង់ដារម៉ាស៊ីនរថយន្ដ ប្រើស៊ឺប៉ាប់ ៤ ដើមក្នុងមួយម៉ាស៊ីន ហើយមានកម្លាំង​ ៦៧៥ សេសេ និង ប្រើដំណាក់កាលម៉ាស៊ីន​ ៦ លេខ។ សម្រាប់តម្លៃវិញគឺ ១២០០០ ដុល្លារ។​ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed 


Tags: vehicle MV Agusta Brutale 675