CamNews

យល់ដឹង 

សើច អាចកាត់បន្ថយស្រ្តេស បានយ៉ាងឆាប់រហ័ស

ភាពតានតឹងក្នុងអារម្មណ៍ (ស្រេ្តស) កើតឡើងដោយសារតែបញ្ហាជាច្រើនដូចជា ការគិតច្រើន ទំនេរ និង ដោះស្រាយបញ្ហាអ្វីមួយមិនចេញ ធ្វើឱ្យអ្នកមានភាពតានតឹងតែម្តង។ ប៉ុន្តែ ភាពតានតឹងអារម្មណ៍ ឬ ស្រ្តេសនេះ ក៏មានវិធីព្យាបាលផ្សេងៗ ជាច្រើនផងដែរ។ អ្នកអាចជ្រើស រើសយកវិធីណាមួយ ដែលអ្នកពេញចិត្ត ឬ គិតថាវាមានប្រសិទ្ធិភាពខ្ពស់ ក្នុងបំបាប់ភាពស្រេ្តសនេះ បាន ដូចជា ការប្រើប្រាស់ថ្នាំ ចេញទៅ ខាងក្រៅ ដើរលេង និង សំរាក លំហែកាយ។

ខាងក្រោមនេះ យើងសូមណែនាំអ្នកទាំងអស់គ្នា ឱ្យសាកល្បងនូវវិធីសាស្រ្ត ដ៏ងាយ និង មានប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីបំបាត់ភាពតាន តឹងអារម្មណ៍ បានយ៉ាងឆាប់រហ័ស។

សើច៖ គឺជាវិធីសាស្រ្ត និង ជាឱសថដ៏មានឥទ្ធិពលខ្ពស់បំផុត ក្នុងការព្យាបាលកំចាត់អារម្មណ៍មិនសប្បាយចិត្ត (ស្រ្តេស)។ នៅពេលដែល អ្នកអារម្មណ៍ថាពិបាកចិត្ត មិនសប្បាយចិត្ត សូមព្យាយាមរកគ្រប់វិធីណាក៏ដោយ ឱ្យតែអ្នកអាចសើចបាន។ ឧទាហរណ៍៖ មើលគុនកំប្លែង រឿងកំប្លែង ជាដើម។ល៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ mayoclinic


Tags: knowledge,  Stress relief from laughter? It's no joke