យានយន្ដ៖ មួយម៉ូដែលនេះ ពិតជាធ្វើឲ្យប្រិយមិត្ដកាន់តែប្លែកអារម្មណ៍ជាមួយ ទម្រង់រូបរាងថ្មីនៃស៊េរីដំបូងបង្អស់ របស់ក្រុមហ៊ុន Honda ដែលទើបតែសម្រេចគំរូជាលើកទី ១ នោះគឺ Honda SFA Concept ។
Honda SFA Concept ស៊េរី 2015 ត្រូវបានក្រុមហ៊ុនលើកយកមក ធ្វើការដាក់តាំងបង្ហាញ តេស្ដសាកអារម្មណ៍ ប្រិយមិត្ដបន្ដិចសិន ដើម្បីសាកល្បងឲ្យដឹងពី កំណើនភាគរយនៃការចាប់អារម្មណ៍ក្រោយពីទើបតែបានសម្រេចស្នាដៃជាគំរូ មួយនេះ ។ ទន្ទឹមនឹងការដាក់តាំងបង្ហាញជាមួយរូបរាងដ៏ស្រស់សង្ហា ក្រុមហ៊ុនមានទំនុកចិត្ដខ្ពស់ លើគំរូថ្មីមួុយនេះ ទាំងការរចនាម៉ូត ទម្រង់រូបរាង ព្រមទាំងសមត្ថភាព ដែលទាំងអស់នេះ សុទ្ធសឹងនឹងនិមិទ្ធចូលផ្ដុំមករូបរាង Honda SFA Concept ស៊េរី 2015 តែមួយ។
សមត្ថភាពដ៏អស្ចារ្យ របស់ Honda SFA Concept ស៊េរី 2015 គឺប្រើកម្លាំង ១៥០ សេសេ និង ប្រអប់លេខអង់យ៉ា ដែលអាចបញ្ជាល្បឿនម៉ូតួឲ្យលឿនរហូតដល់ ១៤៤ គ.ម/ម៉ោង ។ ចំណែកតម្លៃលក់ក្នុងទីផ្សារគឺប្រហែល ៤៨០០ ដុលា្លរ ។
ទស្សនារូបភាព៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed