CamNews

បច្ចេកវិទ្យា 

នាឡិកាពិសេសពាក់លើក្រចកដៃ

នេះគឺជាការរចនាបែបថ្មីរបស់ក្រុមហ៊ុន Timex ដែលនាឡិកាប្រភេទថ្មីនេះមានឈ្មោះថា
Timex 2154: The Future of Time ។ ក្រៅពីមានរូបរាងតូច នាឡិកានេះមានសោភ័ណភាព
ដូចជាវត្ថុសំអាងការផងដែរ​ ។ ចំពោះពណ៌ម៉ោងអ្នកប្រើបា្រស់អាចធ្វើការផ្លាស់ប្តូរបាន ។
តែទោះជាយ៉ាងនេះក្តី Timex Nail Watch នេះនៅមិនទាន់បានបំពាក់ឧបករណ៍អោយមាន
លក្ខណៈសមស្របដូចនាឡិកាដៃធម្មតានៅឡើយ ចំនែកឯការយកមកបំពាក់លើក្រចកដៃ
នេះក៏មិនទាន់មានលក្ខណៈល្អនៅឡើយ ពោលគឺនៅមានកំហុសឆ្គងនិងចំនុចខ្វះខាត
ជាច្រើន ។ តែក្រុមហ៊ុនសង្ឃឹមថានឹងអាចធ្វើអោយនាឡិកាប្រភេទថ្មីនេះទទួលបានគុណ
ភាពល្អនាថ្ងៃអនាគតឆាប់ៗខាងមុខនេះ ៕






(ប្រភពពី iOne)
ដោយ៖ រដ្ឋា

Tags: