CamNews

ទូរស័ព្ទ 

ដំណើរវិវឌ្ឍនៃ NOKIA និង OVI



ព័ត៌មានសាកល ៖ ចាប់ផ្តើមពីខែកក្កដាខាងមុខនេះតទៅ Ovi service នឹងត្រូវប្តូរឈ្មោះ
ទៅជាNokia service វិញដែលការផ្លាស់ប្តូរនេះនឹងមិនមានផលប៉ះពាល់អ្វីដល់សេវាកម្ម
បច្ចុប្បន្ននេះទេ។

យោងតាមសេចក្តីពន្យល់របស់លោក Jerri DeVard នាយកប្រតិបត្តិរង និងជានាយក
ផ្នែកទីផ្សាររបស់ ក្រុមហ៊ុន Nokia ៖ �� យើងបានសម្រេចប្តូរឈ្មោះសេវាកម្មរបស់យើង
ពី Ovi ទៅ Nokia វិញ។ តាមរយៈ ការយកអត្តសញ្ញាណនៃសេវាកម្មរបស់យើងមកដាក់
ក្រោមដំបូល Nokia តែមួយគឺយើងកំពុងតែ ពង្រឹងយីហោ Nokia ទាំងមូលក៏ដូច ជារចនាសម្ព័ន្ធនៃយីហោនេះឱ្យរឹងរឹតតែខ្លាំងក្លាឡើងថែមទៀត ស្របពេលដែលយើងកំពុង តែផ្តល់នូវភាពងាយស្រួលជូនដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់យើង��។

ដំណើរការប្តូរឈ្មោះពី សេវាកម្ម Ovi ទៅ សេវាកម្ម Nokia នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា
ខាងមុខនេះ រហូតដល់មុនដំណាច់ឆ្នាំ ២០១២។ ដូច្នេះ អតិថិជនមួយចំនួនដែលទិញ
ទូរស័ព្ទ Nokia ចាប់ពីខែកក្កដា ឬសីហាក្នុងឆ្នាំនេះ អាចនឹងបានឃើញឈ្មោះថ្មីនៃ
សេវាកម្មខាងលើ នៅពេលបើកម៉ឺនុយទូរស័ព្ទ។ ចំពោះអតិថិជនដែលកំពុងប្រើប្រាស់ Nokia នាពេលបច្ចុប្បន្នក៏នឹងអាចឃើញសេវាកម្ម Nokia នេះដែរ តាមរយៈការតំឡើងកម្មវិធីថ្មី
(Software updates) នៅពេលក្រោយ។


លោក Jerri បានបន្តទៀតថា �� សេចក្តីសម្រេចខាងលើគឺដោយហេតុថា Nokia គឺជាយីហោ
ដែលគេ ស្រឡាញ់ និងពេញនិយមខ្លាំងនៅទូទាំងពិភពលោក។ សេវាកម្ម និងផលិតផលពី
Nokia ផ្សាភ្ជាប់គ្នា យ៉ាងស្អិតរមួត ដូច្នេះយើងពុំចាំបាច់បែងចែកឈ្មោះពីរទេ។ ឧទាហរណ៍ ៖ អតិថិជនចង់បានសេវាកម្ម ចង្អុលបង្ហាញផ្លូវដែលល្អបំផុតសម្រាប់ការធ្វើដំណើរ គឺពួក
គាត់ដឹងច្បាស់ថា មានតែសេវាកម្មផ្តល់ ដោយ Nokia ប៉ុណ្ណោះដែលពួកគាត់អាចទុកចិត្តបាន។ រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងទៅថ្ងៃ អនាគត បេសកម្មរបស់យើងនឹងមិនផ្លាស់
ប្តូរឡើយ ៖ យើងនឹងនៅតែបន្តកិច្ចការរបស់យើង សំដៅ ផ្តល់សេវាកម្មតាមរយៈ ទូរស័ព្ទចល័តឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ �� ។

នេះគ្រាន់តែជាការប្តូរឈ្មោះតែប៉ុណ្ណោះ ចំណែកឯសេវាកម្មនឹងនៅតែបន្តដំណើរការ
និងទទួលការកែ លម្អជាប្រក្រតីដូចសព្វមួយដង។ អ្វីដែលខុសប្លែកគឺការជំនួសពាក្យ
Ovi with Nokia តែប៉ុណ្ណាះ គឺ ជំនួសនៅគ្រប់ Software នៃទូរស័ព្ទ Nokia ទាំងអស់នៅលើ សម្ភារៈបោះពុម្ពផ្សាយ ឬ បណ្តាយផ្សព្វ ផ្សាយអនឡាញ និងការផ្សព្វផ្សាយពាណិជ្ជកម្ម។ ការផ្លាស់ប្តូរនឹងមានដំណើរការដោយរលូន។

Tags: