CamNews

បច្ចេកវិទ្យា 

ចំនុចអស្ចារ្យមួយចំនួនរបស់ Youtube ដែលយើងមិនទាន់ដឹង

Youtube គឺជាគេហទំព័រកំសាន្តដ៏ល្បីល្បាញមួយលើពិភពលោកជាមួយសេវាកម្មចែករំលែក
បទចំរៀង វីដេអូ និងសេវកម្មផ្សេងៗជាច្រើនទៀត ដែលក្នុងមួយថ្ងៃៗមានមនុស្សរាប់លាន
នាក់ ចូលទៅកាន់គេហទំព័រមួយនេះ ។ ទន្ទឹមនឹងនោះផងដែរ មានអ្នកប្រើប្រាស់ភាគច្រើន
នៅមិនទាន់បានជ្រាបនៅឡើយ អំពីចំនុចអស្ចារ្យមួយចំនួនរបស់គេហទំព័រមួយនេះ ។ តើ
លោកអ្នកធ្លាប់គិតថាមានចំនុចច្រើនណាស់ដែលលោកអ្នកមិនទាន់ដឹងពីគេហទំព័រ
YouTube ដែរឬទេ ? ចំនុចទាំងនោះតើជាអ្វីខ្លះ?

1. YouTube ត្រូវបានបង្កើតឡើងដោយ Chad Hurley, Steven Chen និង Jawed Karim ក្នុង
ឆ្នាំ​2005 ដំបូងឡើយគេហទំព័រមួយនេះគ្រាន់តែជាគេហទំព័រចែករំលែក (Share) ខ្សែរវីដេអូ
ធម្មតា ប្រៀបបានទៅនឹងគេហទំព័រណាត់ជួបដ៏សាមញ្ញមួយប៉ុណ្ណោះ ដែលកាលនោះមាន
ឈ្មោះថា �Tune in hook up� ។
2. Google បានទិញគេហទំព័រ Youtube ក្នុងកំឡុងខែ វិច្ឆិការ ឆ្នាំ​ 2006 តំលៃ 1,65 ពាន់លាន
ដុល្លា ។
3. ជាមួយតំលៃ 1,65 ពាន់លានដុល្លាខាងលើ នៅក្នុងពេលនោះគឺមានតំលៃស្មើនឹងយន្តហោះ
ដឹកអ្នកដំនើរធំជាងគេលើពិភពលោក ធុន Airbus A380 ចំនួន 5 គ្រឿង ។
4. តាមការធ្វើស្ថិតិរបស់ Alexa បានបង្ហាញអោយឃើញថា YouTube គឺជាគេហទំព័រដែល
ទទួលបានការពេញនិយមលំដាប់ទី បី បន្ទាប់ពី Google និង Facebook ។
5. ខ្សែរវីដេអូដែលត្រូវបានបង្ហោះមុនគេនៅលើ Youtube មានចំណងជើងថា �Me at the zoo�
របស់ Jawed ។


6. វីដេអូដែលមានអ្នកទស្សនាច្រើនបំផុតគឺ �Bad romance� របស់ Laday Gaga ដែលមាន
ចំនួនអ្នកចូលមើលរហូតដល់ 378,920,495 ដង ។
http://www.youtube.com/watch?v=qrO4YZeyl0I&feature=player_embedded

7. YouTube មាន 22% ជាអ្នកប្រើប្រាស់មកពីប្រទេស អាមេរិច ដែលជាប្រទេសប្រភពដើម
នៃគេហទំព័រនេះ និង 78%ទៀតជាអ្នកប្រើប្រាស់តាមបណ្តាប្រទេសផ្សេងៗលើពិភពលោក ។
8.បន្ទាប់ពី សហរដ្ឋអាមេរិច គឺមានប្រទេសជប៉ុន អាល្លឺម៉ង់ និងប្រទេស ឥណ្ឌា ដែលជា
ប្រទេសទាំងបី មានអ្នកចូលទៅកាន់គេហទំព័រ YouTube ច្រើនបំផុតនៅលើពិភពលោក ។
9. ការពេញនិយមលើគេហទំព័រ YouTube ត្រូវបានអោយដឹងថាគឺជាអ្នកដែលមានអាយុស្ថិត
នៅចន្លោះពី 18ឆ្នាំ ទៅ 34 ឆ្នាំ គឺប្រមាណជា 35% និង មនុស្សមានអាយុ 50 ឆ្នាំ​ក៏ពេញនិយម
លើគេហទំព័រមួយនេះដែរ មានប្រមាណជា 19% ។

10.ស្ថិតិបង្ហាញថាមាន 10 នាក់កំពុងតែចូលទៅកាន់ពិភព Internet នោះយ៉ាងហោចណាស់
ក៏មានម្នាក់ក្នុងចំនោមនោះបានចូលទៅកាន់ YouTube ផងដែរ ។
11.ក្នុងមួយថ្ងៃអ្នកប្រើប្រាស់ Internet ទាំងអស់បានចំណាយពេលវេលាគិតជាមធ្យមគឺចំនួន
900 វិនាទី ក្នុងការចូលទៅកាន់គេហទំព័រ Youtube ។
12.រយៈពេលមធ្យមនៃខ្សែរវីដេអូ និមួយៗលើ Youtube គឺ 2នាទី 46,17វិនាទី ។
13.ក្នុងមួយថ្ងៃមានវីដេអូថ្មីចំនួន 829440 ត្រូវបានបង្ហោះលើ Youtube គឺប្រមាណជារយៈពេល
មួយវិនាទីមានខ្សែរ វីដេអូថ្មី ចំនួន 10 ត្រូវបានបង្ហោះឡើងលើ Youtube ។
14.ដើម្បីទស្សនាអោយបានអស់នូវខ្សែរ វីដេអូ ដែលបានបង្ហោះលើ Youtube បច្ចុប្បន្នមនុស្ស
ម្នាក់ៗត្រូវមានអាយុចាប់ពី 1700 ឆ្នាំ​ឡើងទៅ ៕

Tags: