CamNews

ព័ត៌មានអន្តរជាតិ 

"ព្រហើន" ខ្មាន់កាំភ្លើង វ័យ ១៥ ឆ្នាំ បាញ់សម្លាប់ មន្រ្តីប៉ូលីស មុខស្នងការ កណ្តាលក្រុង

ព័ត៌មានអន្តរជាតិ ៖ ជនស៊ីវិល ២ រូប ដែលត្រូវបានជួលបម្រើការដោយ កងកម្លាំងប៉ូលីស អូស្រ្តា លី ត្រូវឧក្រិដ្ឋជនបាញ់សម្លាប់ អំឡុងថ្ងៃសុក្រ ម្សិលមិញនេះ នៅ ខាងក្រៅ ស្នងការប៉ូលីស ភាគ ខាងលិចក្រុង ស៊ីដនី ។ សារព័ត៌មាន AP ចុះផ្សាយអោយដឹងថា    ឧក្រិដ្ឋជន ដែលបានបើកការ វាយប្រហារនោះ បន្ទាប់មកទៀត ត្រូវបានបាញ់សម្លាប់ ។


អ្នកឯកទេស ព័ត៌មាន បច្ចេកវិទ្យា បម្រើការអោយប៉ូលីសអូស្រ្តាលី ត្រូវបានបាញ់សម្លាប់ក្នុងរយៈ ចម្ងាយជិតជាខ្លាំង ជាមួយនឹងកាំភ្លើងដៃ ខណៈដែលលោក ចេញពីការិយាល័យ ។ ភ្លាមៗ មន្រ្តី ប៉ូលីសក្រុង បានឆ្លើយតប ការវាយប្រហារ ដោយបាញ់បោះ គ្រាប់ ពិតដាក់គ្នា ឈានទៅសម្លាប់ ជនដៃដល់ដែលជាបុរសខ្មាន់កាំភ្លើងតែម្តង ។ ចេតនា  នៃការវាយប្រហារ ភ្លាមៗ ពុំទាន់ត្រូវបាន គូសបញ្ជាក់អោយដឹងនៅឡើយទេ ។ ស្របពេលដែល យុទ្ធនាការស៊ើបអង្កេត កំពុងតែបន្តស៊ើប យ៉ាងយកចិត្តទុកដាក់នោះ មន្រ្តីប៉ូលីស ពុំទាន់មានតម្រុយណាមួយ អាច  បញ្ជាក់ បានថាជាការ វាយប្រហារ ភារវកម្ម នោះនៅឡើយទេ ។ ប្រភពសារព័ត៌មាន អូស្ត្រាលី    ចុះផ្សាយអោយដឹងថា ខ្មាន់កាំភ្លើងដែលបានបើកការវាយប្រហារ នោះគឺ ក្មេងប្រុសជំទង់ វ័យ ១៥ ឆ្នាំ មានដើមកំណើត មកពីតំបន់ Kurdish ប្រទេសអ៊ីរ៉ាក់ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney