CamNews

តារា 

Selena Gomez និង Taylor Swift ត្រូវគេសរសើរថា​ ក្មេងអស់ទាស់ក្នុងឈុតសម្លៀកបំពាក់ដ៍អស្ចារ្យ ឆ្នាំ ២០១៦

ព័ត៌មានកំសាន្ត ៖ ក្រុមអ្នកគាំទ្រ​បានធ្វើការសរសើរអំពី ការស្លៀកពាក់ដ៍ចម្លែកៗ នៅលើកំរាលព្រំក្រហមរបស់តារារបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Met Gala ។​

វាគឺជាព្រឹត្តការណ៍មួយដ៍អស្ចារ្យខ្លាំងណាស់ ហើយក៍ជាឪកាសដ៍អស្ចារ្យមួយដែល នៅក្នុងព្រឹត្តិការណ៍ Met Gala ។​ ហើយកម្មវិធីនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំសម្រាប់ Metropolitan Museum of Art, New York, USA. Met Gala នៅលើកំរាលព្រំក្រហម ហើយក៍ថែមទាំងមាន តារាជាច្រើនបានចូលរួមនឹង ជាមួយនឹងសម្លៀកបំពាក់ប្លែកៗរបស់ពួកគេថែមទៀតផង ។ 

ព្រឹត្តិការណ៍ដែលមានឈ្មោះថា Met Gala ជារៀងរាល់ឆ្នាំបាននាំយកមកនូវ ការយកចិត្តទុកដាក់ នឹងគោលគំនិតសំខាន់ៗ ហើយនៅក្នុងឆ្នាំ ២០១៦ Met Gala គឺនាំយកមកនូវប្រធានបទដែលមានចំណងជើងថា Humans and Machines Fashion in the Age of Technology ហើយអ្នកចូលរួមនៅក្នុងកម្មវិធីនោះ  ក៍ត្រូវបានស្លៀកឈុតសម្លៀកបំពាក់ដ៍អស្ចារ្យ ដោយអ្នកច្នៃម៉ូតដែលមានជំនាញ និងឆ្លងកាត់អស់រយៈពេលយូរណាស់មកហើយ ។ 

Taylor Swift ដែលជាតារាស្រីដែលមានឈ្មោះល្បីបានជ្រើសរើសយកម៉ូត "XI" នៅក្នុងឆ្នាំនេះ ដើម្បីបង្ហាញខ្លួននៅក្នុងកម្មវិធី Met Gala ហើយឈុតនោះ ត្រូវបានស្លាកយីហោល្បី Louis Vuitton ឆ្នៃជាពិសេសសម្រាប់នាង​ ។ ហើយនៅពេលដែលនាងបានគ្រងឈុតនោះហើយ នាងត្រូវបានគេ សរសើរថា នាងហាក់បីដូចជាមានវ័យក្មេងជាងមុនឆ្ងាយណាស់ ។ 

ហើយឥឡូវនេះ Selena Gomez ក៍ត្រូវបានស្លាកយីហោល្បី Louis Vuitton ឆ្នៃជាពិសេសសម្រាប់នាងដូចគ្នា​ ។ ហើយនាងក៍ត្រូវបានគេ កោតសរសើរដូចជា តារាស្រី Taylor Swift ដូចគ្នាដែរ ។ 

តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពរបស់តារាស្រីដែលមានរូបសម្រស់ស្អាតៗ អស់ទាស់នៅក្នុងកម្មវិធី Met Gala ទាំងអស់គ្នា ៕​
















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Selena Gomez Taylor Swift Louis Vuitton