CamNews

បច្ចេកវិទ្យា 

Samsung បង្ហាញផលិតផល HDTV 3D ធំបំផុតនៅលើពិភពលោក

Samsung D9500 គឺជា TV LCD 3D មានអេក្រង់ 75 inch LED backlight ។ ផលិតផលថ្មីនេះ
នឹងដាក់លក់នៅលើទីផ្សារនៃប្រទេស កូរ៉េខាងត្បូង នៅចុងខែនេះ និងនៅលើទីផ្សាររបស់
សហរដ្ឋអាមេរិច នៅក្នុងខែ សីហា 2011 ខាងមុខ ក្នុងតំលៃ 13.000 USD ។


Samsung D9500 ជាប្រភេទ TV មាន application ជាច្រើនខុសពី LCD ផ្សេងរួមាន Smart TV
Samsung Hub, Web browser អេក្រង់ចែកចេញជា 4 ផ្នែក (active shutter) និងមានប្រព័ន្ធ
បញ្ជារពីចំងាយតាមរបៀបពីរប្រភេទ(ប្រព័ន្ធបញ្ជារបែប តេលេបញ្ជារធម្មតា និង Keyboard
QWERTY ) និង Refresh មានល្បឿន 240Hz ។

ជាមួយនឹង អេក្រង់ 75 inch D9500 គឺជា HDTV 3D ដែលធំជាងគេលើពិភពលោកនាសម័យ
បច្ចុប្បន្ន គឺធំជាង TV 3D Infinia LZ9700 មានអេក្រង់ 72 inch ដែលជាផលិតផលរបស់ LG ។
TV 3D Infinia LZ9700 នេះបានបង្ហាញមុខនៅក្នុងពិធីតាំងពិព័រណ៌ CES 2011 នាកំឡុងខែ
មករា ឆ្នាំ 2011 តែរហូតមកដល់បច្ចុប្បន្ននៅមិនទាន់ឃើញបង្ហាញមុខនៅលើទីផ្សារនៅឡើយ
ដែលកាលនោះផលិផលមួយនេះត្រូវបានទទួលចំណាត់ថ្នាក់ជាប្រភេទ TV 3D ដែលធំបំផុត
ក្នុងចំនោមផលិតផលផ្សេងៗ តែពេលនេះមុខនាទីនេះត្រូវបាន D9500 របស់ Samsung បាន
ដណ្តើមហើយ ។
ខាងក្រោមនេះគឺជា Clip វីដេអូដែលបានពណ៌នាអំពីផលិតផល TV LCD 3D អេក្រង់ 75 inch
របស់ Samsung នៅក្នុងពិធីតាំងពិព័រណ៌ CES 2011 ៖


(ប្រភពពី PC World)
ដោយ៖ រដ្ឋា

Tags: