OnePlus TV មានវត្តមានលើទីផ្សារឡើងវិញនៅខែកញ្ញា ឆ្នាំ ២០១៩ ជាមួយនឹងម៉ូដែល 4K QLED 55” ដែលមានតម្លៃចន្លោះពី $1000 ទៅ $1500 ប៉ុន្ដែនៅក្នុងវីដេអូបង្ហាញរបស់យើង យើងបានពន្យល់ថា ទូរទស្សន៍ម៉ូដែលនេះ អាចមានតម្លៃខ្ពស់ខ្លាំង។
លោក Pete Lau ស្ថាបនិក និងជានាយកប្រតិបត្ដិរបស់ក្រុមហ៊ុន OnePlus បានសរសេរ នៅលើបណ្ដាញ Twitter ថា ក្រុមហ៊ុន onePlus នឹងធ្វើឱ្យ Smart TV ប្រណិតរបស់ខ្លួន កាន់តែមានតម្លៃធូរថ្លៃ នៅក្នុងសហគមន៍ឥណ្ឌាជាផ្លូវការ នៅថ្ងៃទី ២ ខែកក្កដាខាងមុខនេះ។
ពាក្យស្លោក “Smarter TV. Smarter Price” គឺជាការបញ្ជាក់យ៉ាងច្បាស់នៃការកាត់បន្ថយតម្លៃអោយទាប ហើយអាច ជាការបើកភ្លើងបៃតងឆ្ពោះទៅរកការបង្កើតសមត្ថភាពឆ្លាតវៃ AI របស់ Smart TV នេះទៀតផង។
ជាតួយ៉ាង Realme បានអនុវត្តនូវបច្ចេកវិទ្យា ChromaBoost នៅក្នុង Realme TV ដែលបង្កើនឱ្យខ្លាំងនូវន្លឺ ពណ៌ Contrast ភាពស្អាត និងច្បាស់ល្អ ដូច្នេះយើងសង្ឃឹមថា យើងនឹងទទួលបានគុណភាពស្រដៀងគ្នានេះ ពីក្រុមហ៊ុនបុត្រសម្ព័ន្ធ BBK ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ GSMARENA