CamNews

ព័ត៌មានអន្តរជាតិ 

ខ្លា១៣៧ក្បាល ត្រូវ​បាន​ដឹក​ចេញ​ជា​បន្ទាន់ ពីប្រាសាទខ្លា​នៅ​ថៃ បន្ទាប់​ពី​បាន​រក​ឃើញ​សាកសព​ខ្លា​៤០

(បាងកក)៖ អាជ្ញាធរថៃកំពុងរៀបចំ ឯកសារប្តឹងចំពោះអ្នកគ្រប់គ្រងប្រាសាទខ្លា ក្នុងខេត្ត Kanchanaburi បន្ទាប់ពី សមត្ថកិច្ចបានរកឃើញសាកសពមេខ្លា និងកូនខ្លាចំនួន ៤០ក្បាល ដែលត្រូវបានដាក់ក្លាស្សេ នៅក្នុងទូទឹកកក។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃ ព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៦។



សមត្ថកិច្ចថៃបានបញ្ជាក់ថា ទីប្រាសាទដែលត្រូវបានរៀបចំឡើង ជាឧទ្យានទស្សនាសត្វខ្លា បែបកម្សាន្ត របស់ប្រជាជនទូទៅនោះ ឥឡូវនេះនៅសល់សត្វខ្លាតូចធំចំនួន ១៣៧ក្បាលទៀត ដែលអាជ្ញាធរកំពុង បង្ខំឲ្យមានការ រៀបចំដឹកជញ្ជូនចេញជាបន្ទាន់ ដើម្បីផ្ទេរទៅកាន់តំបន់អភិរក្ស។ ពីដំបូងឡើយ អ្នកគ្រប់គ្រងប្រាសាទ បានច្រានចោលការចោទប្រកាន់ទាំងអស់ និង រារាំងសមត្ថកិច្ចមិនឲ្យនាំសត្វខ្លា ពួកគេចេញពីទីនោះទៀតផង។




គួរបញ្ជាក់ថា សាកសពសត្វខ្លាទាំង ៤០ក្បាលខាងលើនេះត្រូវបានរកឃើញ កាលពីថ្ងៃពុធ បន្ទាប់ពី មានពាក្យចរចាមអារ៉ាម​ជាច្រើនស្តីពីរឿងនេះ។ អាជ្ញាធរថៃ ក៏បានរងសម្ពាធពីអង្គការ អភិរក្សសត្វព្រៃ អន្តរជាតិ WWF ផងដែរ ជុំវិញការបណ្តែតបណ្តោយឲ្យមានការជួញដូរសត្វព្រៃ យ៉ាងច្រើនសម្បើម ជាពិសេសសត្វខ្លា ដូចដែលមាននៅក្នុងប្រាសាទ ខាងលើនេះ៕



ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Thaksin Shinawatra Thai Thailand Bangkok Asia Asean