CamNews

រថយន្ត 

ក្រុមហ៊ុន Lexus លាតត្រដាង ស៊េរីថ្មីមួយទៀតហើយ គឺម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ ២០១៦

យានយន្ដ៖ ថ្មីៗនេះមានការបង្ហាញរូបភាពជាច្រើនសន្លឹកដ៏គួរឲ្យទាក់ទាញ ស្ដែងជាមួយនឹងការអះអាងថា ជាផលិតផល​របស់ក្រុមហ៊ុន Lexus ជាម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ ២០១៦ ដែលបច្ចុប្បន្ន កំពុងតែពេញនិយមចង់ឃើញ ។ 

យោងតាមការចុះផ្សាយរបស់គេហទំព័រយានយន្ដ carscoops បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនរថយន្ដ​ទំនើប Lexus ​បានបង្ហាញនូវភាពទាន់សម័យរបស់ ផលិតផលម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ ២០១៦ ជាមួយរូប​រាង ដ៏ស្រស់សង្ហា ទាក់ទាញ និងប្លែក គួរជាទីចាប់អារម្មណ៍ ខណៈដែលម៉ូដែល ស៊េរីមួយនេះកំពុងតែស្ថិតក្នុង​ក្ដី​ស្រម៉ៃចង់ឃើញជាខ្លាំងពីបណ្ដាមហាជន និយមរថយន្ដទំនើប។ ជាមួយនឹងការទើបតែចាប់ផ្ដើមបង្ហាញ​​ខ្លួន​យ៉ាងដូច្នោះ ម៉ូដែលនេះ ត្រូវបានគេឧទ្ទេសនាម ថាភ្ជាប់មកជាមួយ នូវកំណែទម្រង់ រូបរាងថ្មីស្ទើ​តែទាំងស្រុងហើយ លើបរិក្ខាខាងក្រៅ ជាពិសេសភាពល្អប្រណិតនៃរថយន្ដ កាន់តែរលើបរលោង ។ 

ក្រៅពីរូបរាងដ៏ទាក់ ទាញ​ និងទាន់សម័យទៅនោះ គឺម៉ូដែលមួយ នេះប្រើកម្លាំង ៨ ម៉ាស៊ី (V8) ខ្នាតរង្វាស់ ៥.៧ liter និង ៣៨៣ សេះ បញ្ជាដោយប្រអប់លេខអូតូ ស្មើនឹង ៦លេខ។ ប៉ុន្ដែសម្រាប់ ថាមពល ប្រើប្រាស់​សាំងមិនបានបញ្ជាក់នោះទេ ។ 

គូសបញ្ជាក់ផងដែរថា កាលពីមួយរយៈពេលមុន ក៏ធ្លាប់មានការបង្ហាញរួចម្ដងដែរអំពី ម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ ២០១៦ ប៉ុន្ដែ​ប្រភេទ និងលក្ខណៈ ទាំងពីរមានភាពខុសប្លែកគ្នា ដោយម៉ូដែល មុន ជាប្រភេទ​យន្ដ Lexus LX 570 ស៊េរីឆ្នាំ 2016 ប្រើប្រព័ន្ធហាយប្រ៊ីត ហើយបង្ហាញវត្ដមានដំបូងបង្អស់នៅប្រទេស រុស្ស៊ី ។ 

ទស្សនារូបភាពខាងក្រោម៖ 

អាន៖ មកដល់ទៀតហើយ ពិតជាទំនើបអស្ចារ្យ Lexus LX 570 Hybrid ស៊េរីឆ្នាំ 2016

ដោយ៖ អឿ អ៊ុយ


Tags: vehicle 2016 Lexus LX 570