CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឧបករណ៍ផ្ញើក្លិន តាមអ៊ីនធើរណិត ជិតនឹងបង្ហាញខ្លួន ក្នុងទីផ្សារ

អ្នកជំនាញការអាមេរិក លោក David Edwards ទើបតែបានឧទ្ទេសនាមឧបករណ៍មួយដែលមាន
ឈ្មោះថា oPhone អនុញ្ញាតឱ្យផ្ញើសារអេឡិចត្រូនិច ឬសារខ្លីៗតាមអ៊ីនធើរណិត ដែលមានភ្ជាប់
ក្លិនមកជាមួយ ទៅកាន់ពិភពលោក បន្ទាប់ពីបានជ្រើសរើស។

ទំព័រ Physorg.com ដកស្រង់សំដីរបស់ Edwards ឱ្យដឹងថា ៖ “ចូរសាកស្រមៃថា អ្នកកំពុងនៅលើ
អ៊ីនធើរណិត និងចង់ដឹងក្លិនកាហ្វេប្រភេទណាមួយ ដូច្នេះ គ្រាន់តែចុចម៉ាវទៅលើសញ្ញា oNote នោះអ្នកនឹងស្រង់ក្លិនបានភ្លាម”។


ឧបករណ៍ oPhone ជំនាន់ដំបូង (រូប ៖ Michigan Technological University)


oPhone គឺផលិតផលដែលបង្កើតឡើង  ដោយអ្នកជំនាញការអាមេរិក   នៅមន្ទីរពិសោធ Le
Laboratorie ក្រុងបារីស ប្រទេសបារាំង។  ដើម្បីបង្កើតបានជាក្លិនដែលត្រឹមត្រូវ  អ្នកជំនាញ បានយោងទៅលើឈីបដែលភ្ជាប់ទៅនឹង oPhone ។


ដំបូង ក្លិនត្រូវបានអ្នកជំនាញការ កត់សម្គាល់ និងធ្វើការបកស្រាយ ក្រោយមករក្សាទិន្នន័យនេះ ដើម្បីបង្កើតក្លិននោះឡើងវិញ នៅលើបណ្ដាប្រព័ន្ធខ្សែភ្លើងរបស់ oPhone។

នៅពេល oPhone ផ្ញើសញ្ញាស្ដីអំពីក្លិនប្រាកដណាមួយ ភ្លាមនោះ oPhone ដែលទទួលបានព័ត៌
មាននេះ នឹងដំណើរការឧបករណ៍បង្កើតក្លិន ជួយឱ្យអ្នកទទួលសារ អាចស្រង់ក្លិនដែលត្រូវគេ
ភ្ជាប់មកជាមួយ។

យោងតាមការវាយតម្លៃ សក្កដានុពលនៃសបវ៉ែរនៅលើ oPhone មានលក្ខណៈទូលំទូលាយ ដោយគេអាចប្រើប្រាស់បាន តាំងពីវិស័យម្ហូបអាហារ ទេសចរណ៍ រហូតដល់វិស័យថែទាំសុខ
ភាព។

តាមគម្រោង កំណែ beta របស់ឧបករណ៍នេះនឹងបង្ហាញវត្តមាន នៅចុងឆ្នាំនេះ ដើម្បីធ្វើការសាក
ល្បង ជាក្រុម មុននឹងត្រូវបានដាក់លក់ក្នុងទីផ្សារ។

 

អត្ថបទ​សំខាន់​ៗ ៖

ទស្សនាសំពត់ រចនាម៉ូតពី ស្មាតហ្វូន Lumia 1520 ចំនួន ៣៥ គ្រឿង យ៉ាងលេចធ្លោ និងស្អាតប្លែកភ្នែក

Xperia Z2 "Sirius" លេចចេញនូវរូបភាពថ្មី ធំជាងទាំង Z និង Z1 ទៀត


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH