រឿងចំលែកកំរថ្មីមួយទៀតហើយ ដែលកើតឡើងក្នុងពិភពបាល់ទាត់កន្លងផុតទៅថ្មីនេះ ។
រឿងចំលែកនោះ កើតឡើងក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌក្រោម មួយរបស់ប្រទេសក្រិច
ដែលយើងអាចសំគាល់បានដោយសារ តារាងបាល់ទាត់ពាក់កណ្តាលស្មៅ ពាក់កណ្តាលដី ។
រឿងនោះគឺជាការស៊ុតបាល់មួយ ដ៏ស៊យបំផុតដែលវិដេអូបានលេចឡើងលើ Internet ទាក់
ទាញការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ទស្សនិកជន ។ Plomariou Egeas ជាតួរអង្គ
ស៊យក្នុងហេតុការណ៍ មួយនេះ ។ Plomariou Egeas ស៊ុតបាល់មួយទំហឹងដែលធ្វើអោយអ្នក
ចាំទី មិនអាចមើលទាន់ឡើយ ហើយបានត្រឹមឈរមើល តែមិនដឹងជាស៊យអ្វី បាល់លោតទៅ
ប៉ះបង្គោលទី ហើយឡងទៅវិញទៅមក ៤ ដង ទើបខ្សែការពារមានឳកាសទាត់ចោល។ មិត្ត
រួមក្រុមរបស់ Plomariou Egeas ដែលនៅជិតបាល់ក៏មិនអាចជួយបន្ថែម បានដែរព្រោះតែបាល់
លោតចុះ លោតឡើងធ្វើអោយគេវិលក្បុង ៕
ដោយ ៖ កុសល
ប្រភព ៖ youtube,k14