លើគេហទំព័រ Facebook របស់ខ្លួន Sony Ericsson បានបង្កើតហ្គេមសំរាប់អតិថិជន
ទាំងអស់របស់គេក្នុងបណ្តាញទំនាក់ទំនង់ Facebook ដែលធំជាងគេបំផុតលើពិភព
លោកនេះ ក្នុងគោលបំណងដើម្បីឧទ្ទេសនាម ម៉ូដែលទូរស័ព្ទថ្មី ២របស់ Sony Ericsson
ដែលនឹងត្រូវបានចេញលក់ក្នុងពេលខាងមុខនេះ។
ហ្គេមនេះ មិនមានអ្វីពិបាកទេឡើយដោយគ្រាន់តែឆ្លើយនូវសំនួរអំពីទូរស័ព្ទ២នោះ។
បន្ទាប់មក សរសេរអំពីចំណាប់អារម្មណ៍ពីការប្រើប្រាស់ម៉ាក់ទូរស័ព្ទនេះ។ ដំបូង អ្នក
ប្រហែលជាគិតថា នេះជាម៉ាក់ទូរស័ព្ទ XPERIA Mini Pro ថ្មី ក៏ប៉ុន្តែពេលដែលឃើញ
ម៉ាក់ទូរស័ព្ទWalkman ប្រើប្រព័ន្ធដំណើការ Anroid ហើយនោះអ្នកអាចមានចំណាប់
អារម្មផ្សេង ធ្វើឲ្យ អ្នកត្រូវពិនិត្យដោយប្រយ័ត្នជាង។ ម៉ាក់ទូរស័ព្ទ ខាងឆ្វេងរបស់
រូបភាពមាន keyboard QWERTY ធំជាង keyboard របស់ XPERIA Mini Pro។ ហើយ
ទូរស័ព្ទ Walkman ខាងស្តាំមនោះ គឺមានគ្រឿងចុច Home ធំនៅខាងក្រោមរបស់
អេក្រង់ (មិនដូចងនឹងម៉ាក់ទូរស័ព្ទ Walkman W8)។ ប្រាកដណាស់ ម៉ាក់ទាំង២នេះ
នឹងមានឈ្នោះថា Sony Ericsson TXT Pro & Sony Ericsson Mix Walkman ឬ Sony
Ericsson Messaging Pro & Sony Ericsson Mini Walkman។ ហើយនេះក៏ជាសំនួររបស់
Sony Ericsson សំរាប់ អតិថិជនជ្រើសរើសដែរ។
អ្នកនឹងមានសំណាងឈ្នះនូវទូរស័ព្ទចំនួន១០គ្រឿងទៀត។ ពីព្រោះ រង្វាន់លើកទីមួយ
អ្នកនឹងឈ្នះបាននូវទូរស័ព្ទមួយដើម្បីថតវីឌីអូរអំពីម៉ាក់ទូរស័ព្ទនោះ។ បន្ទាប់មកក្រុមហ៊ុន
Sony Ericssonនឹងបង្ហោះផ្សាយវីឌីអូរនេះដើម្បីឲ្យអ្នកប្រើប្រាស់Facebook ងាយស្រួល
ក្នុងការជ្រើសរើសវីឌីអូរដែលគេចូលចិត្ត៕
(ដោយ៖ មិនា)