កាលពីយប់មិញនេះ ក្រុមបិសាចក្រហម Manchester United បានបើកទ្វារទឹកដី Old Trafford
ស្វាគមន៍ក្រុម អាឡឺម៉ង់ Bayer Leverkusen ក្នុងការប្រកួត Champion League ដំបូងបំផុតរបស់
Manchester United នៅក្រោមការដឹកនាំរបស់ David Moyes ។
ការប្រកួតនៅក្នុងតង់ទី ១ ក្រុមទាំង ២ មិនសូវជាមានភាពតានតឹងប៉ុន្មានឡើយ ដោយក្រុមម្ចាស់
ផ្ទះ Manchester United រកបានតែមួយគ្រាប់មុនប៉ុណ្ណោះដោយកីឡាករ Rooney ក្នុងនាទីទី ២២ ។
ចូលមកដល់តង់ទី ២ Manchester United បានប្តួរយុទ្ធសាស្ត្រ ដោយបើកការប្រយុទ្ធមិនឈប់ឈរ
ហើយជាលទ្ធផល Manchester United រកបានរហូតដល់ទៅ ៣ គ្រាប់បន្ថែម ដែលស៊ុតដោយ
កីឡាករ Van Persie (នាទី ៥៩) Rooney (នាទី ៧០) និង Valencia (នាទី ៧៩) តែខាង Bayer
Leverkusen ក៏សងបាន ២ គ្រាប់ដែរដោយកីឡាករ Simon (នាទី ៥៤) និង Omer (នាទី ៨៨) ។
ដូចនេះ Manchester United ឈ្នះ Bayer Leverkusen ក្នុងលទ្ធផល ៤ ទល់ ២ ៕
ដោយ ៖ កុសល
ប្រភព ៖ youtube