CamNews

ព័ត៌មានអន្តរជាតិ 

ធូលីព្រមទាំងខ្យល់ពុលនៅទីក្រុងបាងកក កំពុងកើនឡើងហួសកម្រិតសុវត្ថិភាព

ថៃ ៖ នាយកដ្ឋានគ្រប់គ្រងការបំពុលបាននិយាយថា កម្រិតនៃធូលីដី និងខ្យល់ពុលកំពុងតែកើនឡើងហួសពីស្តង់ដារសុវត្ថិភាព កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ជាច្រើននៃទីក្រុងបាងកកនិងខេត្តជុំវិញជាច្រើន ។ 

ប្រភពដដែលបានបន្តទៀតថា បរិមាណធូលីពុល PM2.5 ដែលមានគ្រោះថ្នាក់ក្នុងខ្យល់មានគម្រិតដល់ទៅ ៥១-៧៦ ក្នុងមួយម៉ែត្រគូប ។ ហើយតំបន់ដែលទទួលរងនូវការប៉ះពាល់ខ្លាំងគឺចំនួន ១៩ កន្លែង ព្រមទាំងនៅជុំវិញនោះផងដែរ ។ 

នាយកដ្ឋានគ្រប់គ្រងការបំពុលបានបន្ថែមទៀតថា មានចំនួន ១០ កន្លែងនៅស្ថិតក្នុងទីក្រុងបាំងកក ដែលទទួលរងនូវការប៉ះពាល់យ៉ាងខ្លាំងបំផុត និងមានចំនួន ៩ នៅតាមបណ្តាខេត្តដូចជា ៖ Nakhon Pathom, Nonthaburi, Pathum Thani, Samut Prakan និងខេត្ត Samut Sakhon ។ 

គួរបញ្ជាក់ឲ្យដឹងថា ស្រ្តីមានផ្ទៃពោះ កុមារ មនុស្សចាស់ និងមានអ្នកជម្ងឺ សុំឲ្យមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ដោយការពាក់ម៉ាស់ N95 សម្រាប់ការពារ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើមានបញ្ហាណាមួយមិនស្រួល ប្រញាប់ទៅជួបជាមួយនិងគ្រូពេទ្យជាបន្ទាន់ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ bangkokpost


Tags: Bangkok Thailand