CamNews

ម៉ូតូ 

ម៉ូដែល KTM Super Duke R 1290 ត្រូវក្រុមហ៊ុន ប្រកាសឲ្យប្រមូលលប់មកវិញ ក្រោយពីទើបរកឃើញបញ្ហា

យានយន្ដ៖ ក្រុមហ៊ុនផលិតម៉ូតូធំ KTM កាលពីពីរថ្ងៃមុនបានប្រកាសឲ្យបានដឹងជាសាធារណៈ ថា​ ក្រុមហ៊ុន​នឹងកោះហៅប្រមូលយកមកវិញ នូវផលិតផលរបស់ខ្លួន គឺម៉ូដែល KTM Super Duke R 1290 ស៊េរីឆ្នាំ​2014 ក្រោយពីក្រុមហ៊ុន ទើបរកឃើញបញ្ហា។ 

ក្រុមហ៊ុន KTM បានអះអាងថា បញ្ហាដែលកើតឡើងមកនេះ គឺទាក់ទងទៅនឹងការជ្រៀបធ្លាយប្រេង មកលើ​ម៉ាស៊ីនម្ដងមា្កល ដែលជាហេតុអាចបង្កឲ្យមានភ្លើងឆាបឆេះ និងបង្កគ្រោះថ្នាក់កើតឡើង ។ ប្រភពព័ត៌មាន​បានបន្ដទៀតថា បញ្ហាមួយនេះនៅមិនទាន់បានដឹងឮពី ការិយាល័យរដ្ឋបាលសុវត្ថិភាពផ្លូវគោកនៅឡើយ​ទេ ខណៈដែលក្រុមហ៊ុន បានរកឃើញនិងធ្វើការសន្មត់ជាមុនតែម្ដង។ 

តាមបណ្ដាទីផ្សារចែកចាយកន្លងមកមានប្រទេស​ កាណាដា អូស្ដ្រាលី ត្រូវបានប្រកាសជាសាធារណៈ​ហើយ​​ដើម្បីប្រមួលមកធ្វើការពិនិត្យជុសជុលលើងវិញ បង្ការហានិភ័យកើតឡើង ។ ប៉ុន្ដែដោយឡែក បរិមាណនៃការ លក់ចេញម៉ូដែលនេះ​ក្រុមហ៊ុន នៅមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ទេថា មានចំនួនប៉ុន្មាន។​ក្រុមហ៊ុននឹងរង់ចាំទទួលស្វាគមន៍ជានិច្ចរាល់ការ យកចិត្ដទុកដាក់តាមដាន និងយកមកពិនិត្យឡើងវិញ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ topspeed​


Tags: vehicle KTM Super Duke R 1290