CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ ដុំឈើចម្លាក់មួយដុំ មានអាយុកាលដល់ទៅ ជាង ៦ ពាន់ឆ្នាំ ជាស្លាកសញ្ញា របស់កុលសម្ព័ន្ធ សម័យបុរាណ

ព័ត៌មានអន្តរជាតិ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ​ ដែលទើបតែបានចេញ
កាលពីប៉ុន្មានម៉ោងមុននេះ     បានគូសបញ្ជាក់អោយដឹងថា  ដុំឈើមួយដុំ  ដែលត្រូវបានគេ
សន្មត់ថា ជាស្លាកសញ្ញា ហាមចូល “no entry” គឺជាដុំឈើរបស់ចក្រភពអង់គ្លេស ដែលមាន
អាយុកាលចាស់ជាទីបំផុតនោះគឺ  មានអាយុកាលដល់ទៅជាង  ៦,០០០ ឆ្នាំ បន្ទាប់ពីវាត្រូវ
បានរកឃើញដោយក្រុមបុរាណវត្ថុវិទូ (archaeologists) ។

ដុំឈើ ដែលមានប្រវែងជាងមួយម៉ែត្រកន្លះមួយនេះ  ធ្លាប់បានគេប្រើប្រាស់ធ្វើជាព្រំប្រទល់
ដែនហាមចេញចូលរបស់ក្រុមកុលសម្ព័ន្ធ របស់ចក្រភពអង់គ្លេសសម័យបុរាណ។ គួររំឭក
ផងដែរថា     ដុំចម្លាក់ឈើមួយនេះ  ត្រូវបានរកឃើញនៅឯ ​​ ការដ្ឋានទំនប់វារីអគ្គីសនីមួយ
កន្លែង នាជ្រលងភ្នំ Rhondda ។

យ៉ាងណាមិញ បើយោងតាមសម្តីលោកRichard Scott Jones បុរាណវត្ថុវិទូមកពី Heritage
Recording Services Wales   អះអាងអោយដឹថា  ដុំឈើចម្លាក់មួយនេះ  វាពិតជាមានតម្លៃ
ជាខ្លាំង ក៏ព្រោះតែវាគឺជាផ្នែកមួយ  នៃស្នាដៃសិល្បៈចម្លាក់ដ៏កម្រពីសម័យបុរាណ  ពោលគឺ
វាមានអាយុកាលដល់ទៅជាង ៦,២៧០  ឆ្នាំឯណោះ អំឡុងចុងយុគសម័យ Mesolithic និង
ដើមយុគសម័យ Neolithic  (Late Mesolithic/Early Neolithic period) ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដឹមីរ័រ


Tags: international news strange news video news pics