CamNews

កុំព្យូទ័រ 

Dell បង្ហាញផលិតផល Laptop 15 inch ថ្មីមានកំរាស់ស្តើងបំផុត

Laptop មានអេក្រង់ទំហំ 15,6 inch របស់ Dell ប្រភេទ XPS 15z គឺជាផលិតផលថ្មីមួយ
ដែលមានកំរាស់ស្តើងបំផុតក្នុងចំនោមផលិតផល Laptop ទាំងឡាយ ត្រូវបានដាក់លក់
នៅតាមបណ្តាប្រទេសមួយចំនួន រួមមានប្រទេស អូស្រ្តាលី ជប៉ុន តៃវ៉ាន់ និង ទីក្រុង
ហុងកុង ។

XPS 15Z មានប្រព័ន្ធដំនើរការ (CPU) ប្រភេទ Intel Core i5 និង Core i7 និង VGA ប្រភេទ
GeForce GT 525M ,RAM DDR3 6-8GB ,HDD 750GB ថ្ម 64WHr ។សំបកក្រៅផលិតឡើងពី
អាលុយមីញ៉ូម ពណ៌ស និងមានទំងន់ស្រាលសមស្របទៅនឹងអ្នកប្រើប្រាស់ទូទៅ មាន
កំរាស់ត្រឹមតែ 2,5 សង់ទីម៉ែត្រ និង អេក្រង់ មាន resolution រហូតដល់ 1080p HD ។

Dell មានគំរូ XPS 15z ពីរប្រភេទសំរាប់អតិថិជនធ្វើការជ្រើសរើស គឺប្រភេទ XPS 15z chip
Core i5-2410M ល្បឿន 2.3GHz អាច Turbo Boost ឡើងដល់ 2.9 GHz បាន មាន RAM
6GB តំលៃ 1400 ដុល្លាសហដ្ឋអាមេរិច និងមួយទៀតគឺ XPS 15z chip Core i7-2620M
ល្បឿន 2.7GHz, អាចអនុញ្ញាតអោយ Turbo Boost ឡើងដល់ 3.4GHz, RAM 8GB តំលៃ
1700 ដុល្លាសហរដ្ឋអាមេរិច ។ Dell XPS 15z នឹងក្លាយជាគូរប្រកួតដ៏ធំមួយជាមួយផលិត
ផល Macbook របស់ Apple ៕


(ប្រភពពី PCWorld)
ដោយ ៖ រដ្ឋា

Tags: