ម៉ិចស៊ិកូ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៥ វិច្ឆិកាម្សិលមិញនេះ
ថា មានមនុស្សស្រី ប្រុសជាច្រើននាក់ បាននាំគ្នាអាក្រាតកាយ ដោយស្លៀកតែស្បៃស
ស្ដើងៗ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រលឹងខ្មោចដែលបានស្លាប់ទៅ ជាយូរយាក្ដី ថ្មីៗនេះក្ដី។
លោកអាចារ្យ Tunick គឺជាសាស្រ្ដាចារ្យម្នាក់ ដែលបានបញ្ចប់ការសិក្សានៅរដ្ឋម៉ាសាឈូ
សេត សហរដ្ឋអាមេរិក បាននិយាយថា មនុស្សចំនួន ១៥០នាក់ បានស្ម័គ្រចិត្ដមកអាក្រាត
កាយដោយគ្រាន់តែស្លៀកពាក់ស្បៃពណ៌សស្ដើងៗប៉ុណ្ណោះ ក្នុងការគោរពរវិញ្ញាណក្ខន្ធ អ្នក
ដែលបានស្លាប់ទៅ ជាពិសេសគឺក្រុមគ្រួសារ និងសាច់ញាតិគេតែម្ដង។
លោក Tunick បានបន្ដថា ការប្រារព្ធពិធីនេះ គឺតែងតែធ្វើនៅក្នុងកម្មវិធីបុណ្យ Festival de
Calacas ឬ 'Festival of Skeletons' ក្នុងភូមិ San Miguel de Allende ជិតក្រុង Guanajuato
ប្រទេសម៉ិចស៊ិចកូ។ អ្នកស្រុកបានជឿថា ការធើ្វបែបនេះ គឺព្រលឹងខ្មោចដែលបានស្លាប់ទៅ
នឹងអាចជួយអោយគេ ទទូលបានសេចក្ដីសុខ និងឈ្នះអស់នូវរាល់ជម្ងឺទាំងពួង។
ដោយ នារី
ប្រភព dailymail