CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញសាកសពមនុស្ស នៅក្នុងខ្លួន ក្រពើ កំណាច មួយក្បាល

ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីប្រទេស អូស្រា្តលី ក៏កំពុងតែធ្វើការតាមដាន​វិភាគ ពីសាកសពមនុស្ស​ដែលបានរកឃើញ នៅក្នុងខ្លួន ក្រពើ​កំណាចមួយក្បាល      ថា តើ វាពិតជាត្រូវនឹង DNA បុរសម្នាក់ ដែលបានបាត់ខ្លួន កាលពីពេលកន្លងទៅនោះ ឬក៏យ៉ាងណា ។

បុរសវ័យចំណាស់ អាយុ ៦២ ឆ្នាំនេះ បើតាមសេចក្តីរាយការណ៍ ត្រូវបានបញ្ជាក់អោយដឹងថា លោក ត្រូវបានសត្វកំណាច កញ្ឆក់ ខាំពាំ អូសចូលទៅក្នុងទឹក  ពីលើទូករបស់គាត់ នៅឯឧទ្យានជាតិ Ka - kadu National Park នៅឯភាគខាងជើង ប្រទេស ។

ក្រពើកំណាច ប្រវែង ជិត ៥ ម៉ែត្រ មួយនេះ គឺជាក្រពើមួយក្បាល ក្នុង   ចំណោមពីរក្បាល ដែលត្រូវ បានបាញ់ដោយគ្រាប់ពិត ពីសំណាក់ មន្រ្តីឧទ្យាន នៅជិតនឹងកន្លែងវាយប្រហារ ។ បន្ថែមពីលើនេះ មានការបញ្ជាក់បានអោយដឹងថា ប្រពន្ធជនរងគ្រោះ កូនជនរងគ្រោះ  ក៏ដូចជា កូនប្រសាស្រីជនរង គ្រោះ ក៏បានមានវត្តមានជាមួយនឹងជនរងគ្រោះខាងលើ ដូចគ្នា ដែរ  អំឡុងពេលដែលមានការវាយ ប្រហារ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ នៅឯទន្លេ South Alligator River ។

លោក Andrew Hocking មន្រ្តីប៉ូលីសជាន់ខ្ពស់ ប្រចាំតំបន់  សរបញ្ជាក់អោយដឹងថា សាកសពដែល ត្រូវបានរកឃើញ នៅក្នុងក្រពះ ក្រពើកំណាចនោះ នឹងត្រូវ  យកទៅវិភាគ  DNA ដើម្បីបញ្ជាក់អោយ ច្បាស់ថាតើ ពិតជាត្រូវនឹង DNA បុរសដែលបាត់ខ្លួនទៅនោះ ឬក៏អត់ ។

គួររំឭកថា ក្រពើទឹកសាប ឬ Saltwater crocodiles បើ តាមការអោយដឹង    វាអាច នឹងមានការលូត លាស់ដល់ទៅ ៧ ម៉ែត្រ ខណៈទម្ងន់ អាចធំធាត់លើសពី ទម្ងន់ ១ តោន  ទៅទៀត ។ ប្រភពបញ្ជាក់ ថា ពូជក្រពើ ប្រភេទនេះ នៅក្នុងប្រទេស អូស្រ្តាលី ត្រូវបានអាជ្ញាធរ គាំពារ និង អភិរក្ស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Viral video Breaking news Australia Sydney