ឆ្លងកាត់អស់រយៈកាលជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុន Subaru ត្រូវបានទទួលរងការយលច្រលំជាខ្លាំង អំពីការស្នាដៃផលិតផលរបស់ក្រុមហ៊ុន ប៉ុន្ដែមិនជាថ្វីទេ ក្នុងខណៈពេលនេះ ក្រុមហ៊ុនសូមលើកយក Subaru WRX 2015 មកបង្ហាញតែមួយទេ។
ដោយសាតែទទួលបានការគាំទ្រពីមហាជនដ៏ច្រើនកុះករ ក្រុមហ៊ុនបានខំប្រឹងពង្រីកវិសាលភាពយ៉ាងខ្លាំងក្រៃលែង ក្នុងនោះក្រុមហ៊ុនសូមផ្ដោតសំខាន់ទៅលើគុណភាព និង ប្រណិតភាព ដែលទាំងពីរនេះ គឺជាគោលដៅរួមរបស់ ប្រិយមិត្ដ ។ យ៉ាងណាម៉ិញសម្រាប់ឆ្នាំ ២០១៥ នេះក្រុមហ៊ុនសូមធ្វើការបង្ហាញពីរថយន្ដទំនើបមួយគ្រឿង នោះគឺ Subaru WRX 2015 ដែលមានភាពទាក់ទាញខ្លាំងបំផុតស្ទើរតែមិនគួឲ្យជឿ។ ដូចនេះតើ Subaru WRX 2015 ពិតជាមានភាពអស្ចារ្យមែនដែរទេ?
ដើម្បីធ្វើការស្រាយបង្ហាញចំងល់ឲ្យកាន់តែច្បាស់ ក្រុមហ៊ុនសូមលើកឡើងថា រថយន្ដ Subaru WRX 2015 នេះ គឺជាប្រភេទរថយន្ដដែលបានផលិតឡើងភ្ជាប់មកនូវលក្ខណៈទំនើបៗ ទាំងក្នុងទាំងក្រៅ។ ផ្នែកខាងក្នុងរថយន្ដទំនើប ប្រើសមាសភាព ៤ ម៉ាស៊ីន ប្រភេទ Boxer មានកម្លាំង ២០០០ សេសេ ខ្នាតទំហំ ២៦៨ សេស ប្រើប្រអប់លេខដៃ មានដំណាក់កាល ៦ លេខ និង ស៊ឺម៉ាំង ៤ ចេញមកក្រៅុុ ដែលអាចប្រើសមត្ថភាពល្បឿនកំពូលប្រហែល ២៤៩ គ.ម ក្នុងមួយម៉ោង។ ចំណែកខាងក្រៅ ភ្លើងមុខ ប្រព័ន្ធឡាស៊ែ កង់ប្រភេទរថយន្ដស្ពត កាន់តែពិសេសរថយន្ដទំនើបនេះ មានបំពាក់ប្រព័ន្ធ កាមេរាសុត្ថិភាព និង Bluetooth ដោយប្រើ LCD ងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed