CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ផ្ទុះហ្គាស លាន់សន្ធឹក ព្រឹកមិញនេះ ធ្វើអោយបាក់រលំ អាគារ សម្លាប់មនុស្ស ១ ម្នាក់ ច្រើននាក់របួស

ព័ត៌មានអន្តរជាតិ ៖ បេក្ខភាពសន្លឹករូបថត ខាងក្រោមនេះ បើតាមការគូសបញ្ជាក់អោយដឹង ពីគេហ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា ក្រុមការងារ​ ជួយ  សង្គ្រោះ បន្ទាន់ មកពី នាយកដ្ឋាន ពន្លត់អគ្គីភ័យ បាននឹងកំពុងតែធ្វើការ ដោយចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ ផ្ទុះហ្គាស នៅឯភូមិ Pandong ក្រុង Leqing ខេត្ត Zhejiang ភាគខាងកើត   ប្រទេស ចិន  អំឡុងថ្ងៃ ច័ន្ទ ទី ១១ សីហា ឆ្នាំ ២០១៤ នេះ ។

ប្រភពសារព័ត៌មានដដែល អះអាងអោយដឹងថា  ករណីផ្ទុះហ្គាស ដ៏មាន   ឥទ្ធិពល  មួយនេះ បានធ្វើ អោយសំណង់អាគាររស់នៅ កំពស់ ២ ជាន់បាក់ រលំ នៅ វេលាម៉ោង ១១ និង ៣០ នាទី ព្រឹកមិញនេះ ព្រឹកថ្ងៃច័ន្ទនេះ ដោយបានបណ្តាលអោយមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត និង ៦ នាក់ផ្សេងទៀត រង របួសធ្ងន់ និង ស្រាល ។ ដោយឡែក បើយោង  តាមសម្តី ពលរដ្ឋរស់នៅក្នុងតំបន់   អោយដឹងថា នៅ មានវត្តមានក្មេងតូចៗ ជាប់គាំង នៅក្រោមគំនរថ្មបាក់បែក​នៅឡើយ   ស្រប ពេលដែល ក្រុមការងារ ជួយសង្គ្រោះ បានបន្ត បទអន្តរាគមន៍ ជួយសង្គ្រោះរបស់ខ្លួន យ៉ាងសស្រាក់សស្រាំ​ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news World news Breking news Unt news China Hong Kong