CamNews

ព័ត៌មានអន្តរជាតិ 

អូស្រ្តាលី ក្តៅស្លឹកត្រចៀកខ្លាំង "ក្មេងតូច ស្លាប់ផ្គាប់មុខ លើឆ្នេរ" ឈានទៅប្រកាស សង្គ្រាម កំទេច ISIS

ព័ត៌មានអន្តរជាតិ ៖ អូស្រ្តាលី លើកឡើងអោយដឹងថា ខ្លួននឹង​ទទួល ​យកជនភៀស ខ្លួន ស៊ីរី រាប់ ពាន់នាក់បន្ថែមទៀត ខណៈតាំងចិត្ត នឹងដាក់សម្ពាធអោយកាន់   តែខ្លាំងឡើង ដើម្បីធានាអោយ បានថា ជួយដល់ក្រុមជនភៀសខ្លួន ដែលបាត់បង់ទីជម្រក ដោយសារតែសង្គ្រាម នៅតំបន់មជ្ឈឹម បូពាហ៍ ។


នាយករដ្ឋមន្រ្តី អូស្រ្តាលី លោក Tony Abbott ថ្ងៃពុធនេះ​ ធ្វើសេចក្តីប្រកាសអោយដឹងថាអូស្ត្រាលី នឹងទទួលយកជនភៀសខ្លួន ស៊ីរី ១២,០០០ នាក់បន្ថែមទៀត​ ពីហានិភ័យភ្លើងសង្គ្រាម ធ្វើទុក្ខទោ ម្នេញ​។ តួរលេខ នៃការទទួលយក ជនភៀសខ្លួនបន្ថែមទៀត លើកនេះ ញ៉ាំងអោយតួរលេខសរុប អូស្ត្រាលី ទទួលជនភៀសខ្លួន កើនឡើងដល់ ១៣,៧៥០ នាក់ អំឡុងឆ្នាំ ២០១៥    ។  មិនត្រឹមតែ ប៉ុណ្ណោះ អូស្ត្រាលី តាំងចិត្ត យ៉ាងមុតមាំអោយដឹងថា នឹងបន្តសកម្មភាពកាន់តែខ្លាំងខ្លាឡើង ពាក់ ព័ន្ធទៅនឹងការវាយប្រហារ ក្រុមរដ្ឋអ៊ីស្លាម  ជ្រុល និយម ISIS ដែល  កំពុង តែ មានវត្តមាន ក្រាញ ននាល នៅក្នុងប្រទេសស៊ីរី ។


រយៈពេល មួយឆ្នាំកន្លងមកហើយ ដែលកងទ័ពអាកាស អូស្រា្តលី បើកការវាយប្រហារ កំទេចពួក ISIS នៅក្នុងប្រទេស អ៊ីរ៉ាក់ ប៉ុន្តែ អំឡុង  ខែ សីហា កន្លង  ទៅនេះ អាមេរិក ទទូចអោយ អូស្តា្រលី បង្កើនការវាយប្រហារ របស់ខ្លួនប្រឆាំង    ISIS នៅក្នុង ប្រទេស  ស៊ីរី បន្ថែមទៀត ។ គួរបញ្ជាក់ថា សេចក្តីប្រកាសផ្លូវការ ពីលោក Abbott គឺជា ការផ្លាស់ប្តូរគោលនយោបាយ ដ៏ចម្បងមួយ ។ ប៉ុន្មាន ថ្ងៃមុននេះ លោកបញ្ជាក់ក្តែងៗអោយដឹងថា នឹង   មាន  ការទទួលយក ជនភៀសខ្លួ​នបន្ថែមទៀត ប៉ុន្តែ គ្រាន់តែជាផ្នែកមួយ នៃបរិមាណដែលធ្លាប់បានកំណត់ស្រាប់ ។ 


គួរបញ្ជាក់ថា សហគមន៍អឺរ៉ុប កំពុងតែព្យាយាមជាខ្លាំង ទាក់ទិនទៅនឹង   ដំណោះ ស្រាយ នៃវិបត្តិ ជនអន្តោប្រវេសន៍ អាក្រក់បំផុត ចាប់តាំង ពីសង្គ្រាមលោកលើកទី ២ ខណៈ ក្រុមជនអន្តោប្រវេស ន៍រាប់ពាន់ម៉ឺននាក់ កំពុងតែព្យាយាមឆ្លងកាត់ ចូលទៅកាន់ ព្រំប្រទល់ដែនរបស់ខ្លួន ។ គណៈកម្ម ការអឺរ៉ុប គ្រោងនឹងធ្វើសេចក្តីប្រកាស គម្រោងបំណែកចែកចាយ អ្នក  ស្វែង  រកសិទ្ធជ្រកកោនប្រ មាណ ១២០,០០០ នាក់ ទៅកាន់ ប្រទេសសមាជិកតំបន់អឺរ៉ុប   ។   គួររំឮកថា ប្រទេស តំបន់អឹរ៉ុប រយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានគេមើល     អោយ  ឃើញថា ពុំសូវជា រិតត្បិតនូវ គោលនយោបាយ អមនុស្សធម៌ ទទួលយកជនភៀសខ្លួន  ទៀតនោះទេ ក្រោយពីរង្គោះរង្គើផ្លូវចិត្ត បន្ទាប់ពីផ្ទុះឡើង ព័ត៌មាន ក្មេងតូច ចំណាកស្រុក វ័យ   ៣ ឆ្នាំ  ស្លាប់ ផ្គាប់មុខ នៅលើឆ្នេរ ប្រទេស ទួរគី កាលពីពេលកន្លងទៅនេះ  ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS Australia