ទោះបីជីវិតគូស្នេហ៍របស់អ្នកបាន រៀបការយូរមកហើយក្ដី ក៏មិនមែន មានន័យថា ជីវិតសិចរបស់អ្នកទាំង ពីរស្រពាប់ស្រពោនទៅតាមពេល វេលានោះដែរ។ ខាងក្រោមនេះ ជាវិធីថ្មីៗដើមី្បធ្វើឱ្យសិចមានថាមពល ក្លៀវក្លាវិញទើបវាប្រសើរជាង។
-ប្រើពេលវេលាទាក់ទាញអារម្មណ៍៖ នេះជាវិធីមួយធ្វើឱ្យ អារម្មណ៍ពុះកញ្ជ្រោលយ៉ាងងាយ បំផុត។ អ្នកសាកល្បងស្លៀកពាក់ ឈុតពីកំណើត ដើម្បីបង្ហាញពីភាពសិចស៊ី បន្ទាប់មកចាប់ផ្ដើមប្រើ អវយវៈដែលមានឱ្យកើតជា ប្រយោជន៍ ដោយប្រើវាបបោស អង្អែលនៅលើរាងកាយឱ្យបានសព្វ ទីកន្លែងដើម្បីដាស់ប្រព័ន្ធសរសៃប្រសាទឱ្យវាក្រោកឡើង ។
-ធ្វើជាមេបញ្ជាការ៖ មិនមែនមានន័យថា នាងមានអំណាច បញ្ជាគេឱ្យលូនមករកនោះទេ គ្រាន់តែណែនាំនាងឱ្យចេះបញ្ជាគេនៅ ក្នុងបន្ទប់បន្ដិចបន្ដួចតែប៉ុណ្ណោះ ដូចជាឱ្យគេជួយដោះសម្លៀកបំពាក់ ឱ្យនាងរួចឱ្យគេថើបនាងតាំងពី ក្បាល រហូតដល់ចុងជើង រួចហើយ ក៏បន្ដទៅអ្វីផ្សេងៗ...។
-ហាត់ប្រាណ៖ ការហាត់ ប្រាណបញ្ចេញញើសជាមួយនឹង សិចដ៏ក្ដៅគគុក វាមានភាពពាក់ ព័ន្ធគ្នាយ៉ាងខ្លាំងហួសពីអ្វីដែលអ្នក កំពុងគិតទៅទៀត។ ព្រោះនៅពេលចរន្ដឈាមរបស់អ្នកដំណើរការអារម្មណ៍ស្រៀវស្រើបរបស់អ្នក ក៏ចាប់ពុះកញ្ជ្រោលឡើងដែរ ។ ដូច្នេះគួរចូលហាត់ប្រាណរួមគ្នានៅ ពេលរសៀលដើម្បីបង្កើនកម្លាំង ក្លៀវក្លានៅពេលយប់។
-វេទមន្ដពីចុងក្រចក៖ ជំនួសប្រើដៃស្ទាបបបោសអង្អែលនៅលើ សក់ឬបង្អូសតាមចង្អូរខ្នងរបស់គេ។ អ្នកសាកល្បងប្រើចុងក្រចក បង្អូសថើៗឱ្យសព្វរាងកាយរបស់គេ ដែលសកម្មភាពនេះមិនមែនជា ការបង្កគ្រោះថ្នាក់នោះទេ តែជាការអូសទាញអារម្មណ៍ឱ្យញាប់ញ័រ ច្រើនជាង ។
-បង្កើនសន្ទុះ៖ ប្ដូរពីក្បាច់ បែបធម្មតាឱ្យក្លាយទៅជាក្បាច់ មួយក្ដៅគគុកដោយកែសម្រួល ពីក្បាច់ដើមតែប៉ុណ្ណោះ គឺប្រើខ្នើយកល់ពី ក្រោមត្រគាក ដែលវិធីនេះជួយឱ្យចំណុចស្រើបរបស់ នាងរងនឹងការកកិតកាន់តែល្អ។ បន្ទាប់មកឱ្យផ្អឹបជើងជាប់គ្នាដើម្បី ឱ្យកាន់តែណែន និងចុងក្រោយទាញជង្គង់ខ្លួនឯងឡើងមកផ្អឹបជាប់ នឹងគល់ភ្លៅរបស់គេ។
-ពញាក់អារម្មណ៍ស្រើបស្រាល៖ សាកល្បងដើរលបៗចូលពីខាង ក្រោយខណៈពេលគេអង្គុយនៅលើ តុធ្វើការឬលបៗចូលទៅរកគេ ខណៈពេលគេកំពុងងូតទឹក។ ស្ទាប អង្អែលៗគល់ភ្លៅរបស់គេខណៈ ពេលគេកំពុងអង្គុយមើលបាល់ទាត់ថ្ងៃឈប់សម្រាក ជាវិធីសាងភាព ចម្លែកដោយគេនឹកស្មានមិនដល់ និងធ្វើឱ្យគេពុះកញ្ជ្រោល រហូតនាងត្រៀមខ្លួនមិនទាន់ក៏ថាបាន។
-ឈុតក្នុងពណ៌ខ្មៅ៖ នាងប្រហែលជាដឹងរួចមកហើយថា ពណ៌ខ្មៅនេះវាជាពណ៌មួយ ដែលសុភាពនារីមិនអាចខ្វះបានសម្រាប់ ចូលរួមពិធីអ្វីមួយ។ ក៏ប៉ុន្ដែពណ៌នេះ ពេលនៅក្នុងបន្ទប់ដេករឹតតែខ្វះលែងបានទៅទៀត។ ដូច្នេះគួរសាកល្បងប្រើខោស្លីបពណ៌ខ្មៅ ដើម្បី អង្រួនបេះដូងរបស់គេឱ្យញាប់ញ័រ នៅក្នុងរាត្រីនោះជាក់ជាមិនខាន។
-ទំនាក់ទំនងដោយមិនប្រើពាក្យសម្ដី៖ សាកល្បងព្រមព្រៀងគ្នាថា នៅពេលរសៀលអ្នកនឹងប្រើ ការទំនាក់ទំនងគ្នាដោយប្រើភាសា រាងកាយជំនួសពាក្យសម្ដី។ បន្ទាប់ មកប្រើដៃជើងរាងកាយរបស់អ្នក បបោសអង្អែលទៅលើខ្លួនគេ ដើម្បីប្រាប់ពីអ្វីដែលមាននៅក្នុងចិត្ដ របស់អ្នកនោះអ្នកនឹងឃើញថា អារម្មណ៍ស្នេហារបស់អ្នកមាន សន្ទុះក្លៀវក្លា ទោះបីមិនបាននិយាយ អ្វីមួយម៉ាត់ក៏ដោយចុះ។
-ខ្សែវីដេអូ៖ ប្រាប់ទៅស្វាមីរបស់នាងថា នាងចង់មើលវីដេអូ ឯកសារខ្លាំងណាស់។ បន្ទាប់មកធ្វើឱ្យគេចម្លែកចិត្ដដោយការបិទភ្លើង ហើយបើកវីដេអូកន្ដ្រាក់ អារម្មណ៍មើលជាមួយគេ។
-បើកភ្នែក៖ ដើម្បីរឹតចំណង ឱ្យកាន់តែស្អិតល្មួត តោងសន្យាជាមួយគ្នាថា នឹងបើកភ្នែកមើលគ្នាក្នុងពេលធ្វើការងារ។ ពេលនោះអ្នកទាំង២ នឹងបានមើលឃើញ មុខគ្នាពីអារម្មណ៍កំពុងពុះកញ្ជ្រោលពេលដែលជិតដល់គោលដៅ។ លក្ខណៈបែបនេះកាន់តែធ្វើឱ្យចំណុចកំពូល របស់អ្នកទាំងពីរ ស្រើបស្រាលហួសពីការស្មានទុកទៅទៀត។
-ប្រលោមលួងលោមជាមួយ ចំណុចពិសេស៖ ដើម្បីបង្កើន សេចក្ដីសុខដល់បុរស សូមណែនាំឱ្យ អ្នកប្រើចុងម្រាមដៃឈ្លីលុញទៅ លើចំណុចបន្ដុំសរសៃប្រសាទ ដែលចំណុចនេះមានទីតាំងនៅខាង ក្រោយពងស្វាសរបស់គេ ដោយមិនយូរប៉ុន្មានអ្នកនឹងបានឮសំឡេង ថ្ងួចថ្ងូររបស់គេលាន់ចេញពីប្រអប់ មាត់ជាមិនខាន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង