របៀប សង្គ្រោះអ្នកលុងទឹក
- ទី១ «សំខាន់បំផុត ឲ្យអ្នកចោមរោមមើលហ្នឹងឈរយ៉ាងហោចណាស់ ៥ម៉ែត្រពីជនរងគ្រោះ ហើយទើបពិនិត្យមើលថាគាត់នៅដឹងខ្លួនឬអត់? (អាចសួរថា «បងលឺអត់» ឬ តាមការមើល គាត់អាចនៅមានដង្ហើមតិច «យកខ្នងដៃ ឬថ្ពាល់ទៅដាក់កៀកច្រមុះគាត់)
- ទី២ បើគាត់អត់មានដង្ហើម ត្រូវធ្វើ ស៊ីភីអរ(CPR) ជាដាច់ខាត។
#របៀបធ្វើ៖ មុនដំបូង មើលខ្លួនគាត់ បើមានពាក់អ្វីដែលរឹបតឹង ត្រូវតែដោះវាចេញមុនសិន។ ហើយដាក់ជនរងគ្រោះ ដេកឲ្យត្រង់ (ត្រូវមានអ្វីទន់ សម្រាប់កល់ក្បាលគាត់)។
បន្ទាប់មក វាស់ពីកញ្ចឹងក មកប្រហែលមួចំអាមដៃ នៅចំប្រឡោះទ្រូង។ ហើយយកថ្លើមដៃ(លើបាតដៃ)ស្ដាំ(ឆ្វេងសម្រាប់អ្នកឆ្វេង) ដាក់លើកន្លែងដែលវាស់ ហើយយកដៃមួយទៀត ដាក់ពីលើឲ្យចំថ្លើមដៃ «ហើយសង្កត់មួយៗខ្លាំង ៣០ដង» រួចចាំផ្លុំ ២ដង ធ្វើដូចនេះ ឲ្យបានយ៉ាងហោចណាស់ ៥នាទី!
(ក្នុងពេលដែលធ្វើ សង្គ្រោះ ត្រូវតែមានអ្នកណាម្នាក់ ទូរស័ព្ទទៅឡានសង្គ្រោះបន្ទាន់ជាប្រញាប់)
ប្រភព Facebook