CamNews

យល់ដឹង 

ពិធីគំរប់ខួប៧៥ឆ្នាំ ស្ពាន ​Golden Gate Bridge

ទីក្រុងសានហ្វា្រនស៊ីស្កូ(San Francisco) នឹងធ្វើពិធីគំរប់ខួប​៧៥​​ឆ្នាំ​ ស្ពានGolden Gate
Bridge ក្នុងសប្តាហ៍នេះ​ ដែលនឹងមានភ្ញៀវទេសចរណ៍​ និងអ្នកដំណើររាប់ម៉ឺននាក់មកជួប
ជុំគ្នាក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

នៅថ្ងៃទី ២៧ខែឧសភា​ ឆ្នាំ ២០១២​​នេះ សកម្មភាពដ៏ធំនៃការប្រារព្ធខួប ៧៥ឆ្នាំ ស្ពាន Golden
Gate Bridge​​ នឹងធ្វើឡើងនៅកន្លែងសំខាន់ៗមួយចំនួន ដូចជា Fort Point, Crissy Field,
The Presidio និង Marina Green។​ គេសង្ឃឹមថានឹងមានមនុស្សរាប់សិបម៉ឺននាក់ចូលទៅ
ទស្សនា។ ក្នុងនោះផងដែរ នឹងមានការដុតកាំជ្រួចយ៉ាងគគ្រឹកគគ្រេងពេញផ្ទៃមេឃ។​ ចំពោះ
សំបុត្រចូលទស្សនាក្នុងកម្មវិពីបុណ្យគឺ ១២.៩៥ដុល្លារ សំរាប់អ្នកចូលទស្សនាពេលថ្ងៃ និង
២១.៩៥ដុល្លារសំរាប់ពេលយប់។

ក្នុងកម្មវិធីបុណ្យ អ្នកចូលទស្សនាអាចដើរលើស្ពាន ដើម្បីជាការកំសាន្ត​ និងបង្កើតភាពស្និទ្ធ
ស្នាលជាមួយមិត្រភ័ក្ត ឬក្រុមគ្រួសារផងដែរ។

ដោយ៖ សារិន
ប្រភព៖ goldengatebridge75

Tags: US san francisco