CamNews

ទូរស័ព្ទ 

បច្ចេកវិទ្យា Touch Screen ពិសេសរបស់ iPhone

ជាមួយបច្ចេកវិទ្យាថ្មី Touch Screen របស់ iPhone អាចអនុញ្ញាតអោយលោកអ្នកប្រើប្រាស់
បាតដៃទទេធ្វើជា អេក្រង់ដើម្បីចូលទៅប្រើប្រាស់រាល់កម្មវិធីទាំងអស់ក្នុងទូរស័ព្ទបាន ដូច
ជាការចូលតាមអេក្រង់ផ្ទាល់ របស់ទូរស័ព្ទដូច្នោះ ។

ប្រភពពី Engadget បានអោយដឹងថាក្រុមអ្នកស្រាវជ្រាវផ្នែកប្រព័ន្ធបច្ចេកវិទ្យានៃវិទ្យាស្ថាន
មួយក្នុង ប្រទេសអាល្លឺម៉ង់ ឈ្មោះ Hasso-Plattner Institute កំពុងតែធ្វើការស្រាវជ្រាវនិង
បង្កើតនូវប្រព័ន្ធបច្ចេកទេស Touch Screen ថ្មីសំរាប់ iPhone ដែលជាប្រព័ន្ធបច្ចេកវិទ្យាថ្មីនិង
រីកចំរើនបំផុតលើប្រព័ន្ធ Touch Screen សម័យបច្ចុប្បន្ននេះ ។ ដែលប្រព័ន្ធបច្ចេកទេសថ្មី
នេះមិនតំរូវអោយអ្នកចូលទៅប្រើប្រាស់រាល់កម្មវិធីរបស់ទូរស័ព្ទតាមរយៈទូរស័ព្ទដោយផ្ទាល់
ទេ គឺលោកអ្នកអាចប្រើជំនួសមកវិញនូវបាទដៃទទេរបស់ខ្លួនសំរាប់បញ្ជារ រឺចូលប្រើប្រាស់
កម្មវិធីរបស់ទូរស័ព្ទ ។

ប្រព័ន្ធថ្មីនេះគឺគ្រប់គ្រងតាមរយៈឧបករណ៍ កាមេរ៉ា ដ៏តូចស្តើងមួយដែលមានសមត្ថិភាពអាច
គ្រប់គ្រងបានទាំងស្រុងដូចទៅនឹងឧបករណ៍ផ្ទាល់លើទូរស័ព្ទ ដែលភ្ជាប់ទៅនឹង iPhone តាម
រយៈប្រព័ន្ធ Wi Fi ។


ដោយ៖ រដ្ឋា

Tags: