CamNews

រថយន្ត 

Lexus ES 2015 ម៉ូដែលថ្មី ជារថយន្ដ​ល្អឆើត និងគួរជាទីទាក់ទាញបំផុត ពីមហាជន

ការផុសឡើងសាជាថ្មីទៀតហើយជាមួួយរថយន្ដម៉ាក Lexus ES 2015 ដែលជាប្រភេទរថយន្ដ​ល្អឆើត និងគួរជាទីទាក់ទាញរបស់ពីមហាជន។

យើងធ្លាប់បានដឹង​ និង ស្គាល់ច្បាស់ហើយ ពីម៉ូដែលរថយន្ដ Lexus តែយើងមិនទាន់ស្គាល់អស់​ទេពីប្រភេទនីមួយៗនៃផលិតផលនេះ យ៉ាងណាមិញចំពោះម៉ូដែលរថយន្ដ Lexus គឺមានច្រើនប្រ​ភេទ ក្នុងនោះមាន Lexus LS, GS, IS......ដែលរថយន្ដទាំងអស់សុទ្ធតែទទួលបានការគាំ​ទ្រជា ខ្លាំងពីសង្គមអ្នកប្រើប្រាស់​ ប៉ុន្ដែនៅមានមួយប្រភេទទៀតដែលក្រុមហ៊ុនចង់បង្ហាញគឺ Lexus ES រថយន្ដនេះត្រូវបានកែលម្អរឡើងឲ្យសាកសមទៅគ្រប់ស្រទាប់យុវវ័យ។​ Lexus ES ធ្លាប់ទទួល បានការស្រលាញ់ជាខ្លាំងកាលពីប៉ុន្មានឆ្នាំកន្លងទៅ ហើយរហូតមកដល់ពេលនេះ Lexus ES បានធ្វើការកែប្រែជាច្រើនដើម្បីជាចំណងដៃសម្រាប់ឆ្នាំថ្មីគឺ Lexus ES 2015​។

លក្ខណៈពិសេសរបស់ Lexus ES 2015 ទាន់សម័យ អាចប្រើប្រាស់សមត្្ថភាពល្បឿនប្រហែលដល់ទៅ 134 ម៉ាយក្នុងមួយម៉ោង។ ចំពោះតំលៃរថយន្ដ Lexus ES 2015 បើយោងទៅតាមការ​ស្មានរបស់ប្រភពគេហទំព័រ Topspeed វិញគឺបង្ហាញថា ៤២០០០ ដុល្លារ។


ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ BBC

 


Tags: Viehicle Lexus ES World news Breaking news Lexus